ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កាកបាទក្រហមកម្ពុជា ខណ្ខដូនពេញ បាន​ចុះ​សួរសុខទុក្ខ​អ្នក​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​បណ្ដាលមកពី​ផ្ទុះ​ធុង​ហ្គាស ឆាបឆេះ​រាងកាយ​ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​១៨

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​ថ្ងៃ​ចន្ទ ១៥​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១២០​នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា បាន​ចុះ​សាកសួរ​សុខទុក្ខ​អ្នក​ដែល​បាន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស ឆាបឆេះ​រាងកាយ​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​០៤:៣០​នាទី​រសៀល​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ​៦៣ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដោយ​បច្ចុប្បន្ន​អ្នករងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។​

​នា​ខណៈនោះ លោក​ប្រធានកិត្តិយស​អនុសាខា បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការចូលរួម​សោកស្តាយ​ពី​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ពិសេស​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អ្នករងគ្រោះ​ទាំងពីរ ព្រមទាំង​សូម​ឲ្យ​មេត្តា​កាត់​ចិត្ត ចំពោះ​ហេតុការណ៍​ដែល​បាន​កន្លង​ហួស និង​សូម​យកចិត្តទុកដាក់​មេ​ី​ល​ថែទាំ ព្យាបាល​ជំងឺ​ដោយ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដេ​ី​ម្បី​ឆាប់​បាន​ជា​សះ​ស្បេី​យ ទ្បើង​វិញ ។​

​ជាមួយគ្នានេះ ក្រុម​ការងារ​បាន​ផ្តល់​ជូន​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល ។ សូមបញ្ជាក់​ថា សម្រាប់​ថវិកា​ខាងលើ​នេះ គឺ​បាន​ការជួយ​ឧបត្ថម្ភ​ពី​លោក សុខ ពេញវុ​ធ ចំនួន​៤០​ម៉ឺន​រៀល និង​លោកស្រី ប៉ុន ដា​នី ចំនួន​២០​មុឺន​រៀល ៕

Filed in: ព័ត៌មានជាតិ