ត្បូងឃ្មុំ ៖ ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងនៅឆ្នាំ១៩៩៨រដ្ឋាភិបាលកម្ពុជាបានកំណត់ឲ្យមានអាជីវកម្មកាស៊ីណូនៅកម្ពុជាក្រៅរង្វង់២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយយកផ្ចិតនៅវត្តភ្នំលើកលែងតែតំបន់ព្រំដែនតំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ ។ តែជាក់ស្តែង ការបើកល្បែងស៊ីសងនៅក្នុងកាស៊ីណូភូមិយើងកំពុងតែដំណើរការដោយរលូនស្ថិតនៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំដោយគេអះអាងថា ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាលខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន ។
ប្រជាពលរដ្ឋបន្តរិះគន់ថា សង្វៀនជល់មាន់ស្ថិតក្រោមវត្តមានកាស៊ីណូភូមិយើងកំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចដែលគេអះអាងថាប្រជាពលរដ្ឋខ្មែរបានចូលលេងភ្លូកទឹកភ្លូកដីបើកឲ្យលេងភ្នាល់ល់ដាក់លុយយ៉ាងរលូនគេលេងភ្នាល់គ្នាក្នុង១គូរៗចាប់ពី១០០០ដុល្លារទៅ២០០០ដុល្លារក្នុងនោះផងដែរមានដូចជាបញ្ជល់មាន់ បៀអាប៉ោងយូគីនិងល្បែងស៊ីសងផ្សេងៗទៀត ។ ជាងនេះទៅទៀតនោះ មានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀត។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគុកនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់និងអនុវត្តន៏តាមគោលការណ៍របស់រដ្ឋាភិបាល។ប៉ុន្តែនៅបច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួនពិសេសល្បែងជល់មាន់ កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងខេត្តត្បូងឃ្មុំ ។ ប៉ុន្តែគេមិនឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្ក្រាបនោះឡើយ។ជាក់ស្ដែងកាស៊ីណូភូមិយើងដ៏ធំមួយកន្លែងខាងលើនេះបើកលេងឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើងគគ្រឹកគគ្រេងខណៈសមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយគេរិះគន់ថាក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធជាពិសេសគឺភាពមិនអើពើរបស់លោកឧត្តមសេនីយ៍បែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។ ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាច ដោយកើតមាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិសទៀតផង បញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ ទើបប្រជាពលរដ្ឋគោរពអំពាវនាវដោយស្នើសុំឲ្យលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅថៃ្ងនេះសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។
សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងន័យជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ១៩៩៨ដែលបានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសងផ្អែកតាម
មាត្រា៥៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា។
សូមជម្រាបជូនថាសម្ដេចសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។មិនតែប៉ុណ្ណោះសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអានាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធភាពនិងការត្រួតពិនិត្យខុសច្បាប់ ។
សម្ដេចបានបញ្ជាក់ថា ការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាពភូមិឃុំសង្កាត់ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅនិងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ៕