ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោគ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត បាន​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោគ ក្រោម​អធិបតីភាព លោកស្រី មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គស​ចគ រួមជាមួយ លោក អុឹង ឆាយ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត នៅក្នុង​ទី​បរិវេណ​មន្ទីរ​សាធារណការ​ខេត្ត​កំពត​។​

​ពិធី​នា​ព្រឹក​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លក​ស្រី ប្រតិភូ​អមដំណើរ លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក​ស្នងការរង លោក​អភិបាលក្រុង​កំពត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៦០​នាក់​។

​មានប្រសាសន៍​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នា​ព្រឹក​នេះ លោក អុឹង ឆាយ អភិបាលរង​ខេត្ត បានបញ្ជាក់​ថា​៖ ស្ថិតក្នុង​ស្ថានភាព​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជ្រក​ក្រោម​ម្លប់​សន្តិភាព ទើប​ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ឥតឈប់ឈរ ទាំង​ស្ថេរភាព​នយោបាយ សន្តិសុខ​សង្គម និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត និង​ជីវភាព​ល្អ​ប្រសើរ ធ្វើឲ្យ​មាន​កំណើន មធ្យោបាយ​យានយន្ត​កើនឡើង​យ៉ាង​គំហុក​នា​ប៉ុន្នា​ន​ឆ្នាំ​កន្លងទៅនេះ​។

​ដោយឡែក​ខេត្ត​កំពត​ក៏​មាន​កំណើន​យានយន្ត​គ្រប់​ប្រភេទ​ផងដែរ ទន្ទឹម​នឹង​នេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ស្ថិត​ក្នុង​កំណើន​គួរឲ្យ​ព្រួយបារម្ភ ដោយឡែក​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​កំពត​បាន​កើតឡើង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨២​ករណី​ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ​។

​ជា​ការពិត​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ការរង​របួស និង​ការបាត់បង់​ទ្រព្យសម្បត្តិ​មាន​ចំនួន​ច្រើន​កន្លងទៅនេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ទុរគតជន ដែល​បណ្តាល​ឲ្យ​បាត់បង់​ធនធាន​មនុស្ស ដែល​ជះ​ឥទ្ធិពល​ផងដែរ​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​លើ​គ្រប់​វិស័យ​។​

​ក្នុងន័យ​ក្រើនរម្លឹក​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ ក៏ដូចជា​ការស្រលាញ់​អាយុជីវិត​ខ្លួន ជីវិត​បងប្អូន​ប្រជាជន​ខ្មែរ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​ចងចាំ​ពាក្យស្លោក​មួយ​ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ