ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ធ្វើ​ស្រែ និង​សំណេះសំណាល​ជាមួយ​កសិករ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ធ្វើ​ស្រែ ព្រមទាំង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​
​នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ ប្រមាណ​២​ម៉ោង​។ ខាងក្រោម​ជា​ចំណុច​សំខាន់ៗ​នៃ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
* ផ្តើម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កសិករ នៅ​ពលរដ្ឋ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សម្តេច​តេជោ ហ៊ុន សែន មាន​សំណួរ​មួយចំនួន​ទៅកាន់​កសិករ​ទាំងនោះ​
* សំណួរ​ដំបូង​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅកាន់​កសិករ​ស្រុក​ព្រៃកប្បាស​គឺ​តើ​អ្វី​ជា​ការងារ​ស្រួល អ្វី​ជា​ការលំបាក​សម្រាប់​ពួកគាត់​?
* ប្រជា​កសិករ​មាន​សំណូមពរ​ជាច្រើន​ចំណុច​រួមមាន​៖ ថ្លៃ​អគ្គិសនី រក្សា​តម្លៃ​ស្រូវ សំណូមពរ​សុំ​ធ្វើ​ផ្លូវ​២​ខ្សែ​នៅ​ស្រុក​ព្រៃកប្បាស ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​
* សម្តេច​តេជោ ហ៊ុន សែន បង្គាប់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ ធ្វើ​ផ្លូវ​២​កន្លែង​មួយ​ខ្សែ​ប្រវែង​៣,៥​គី​ឡូ និង​មួយ​ខ្សែ​ទៀត ៣​គី​ឡូ ជូន​ពលរដ្ឋ ស្រុក​ព្រៃកប្បាស ដើម្បី​ងាយស្រួល​ធ្វើដំណើរ​
* សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ម៉ាស៊ីន​ព្រួស​គ្រាប់​ពូជស្រូវ​ខ្នាតតូច ១៣០​គ្រឿង ដល់​ពលរដ្ឋ​១៣០​គ្រួសារ នៅ​ស្រុក​ព្រៃកប្បាស​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គោលដៅ​នាំ​ចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ នៅតែ​ជា​គោលដៅ​ចម្បង ហើយ​គោលនយោបាយ​កសិកម្ម ឆ្នាំ​២០១៥-២០២៥ នៅតែ​បន្ត​អនុវត្តន៍​។​
* សម្តេច​តេជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១២ កម្ពុជា​នៅ​ខ្វះ​ស្បៀង​នៅឡើយ​ទេ តែ​ពេល​ដាក់ចេញ​គោលនយោបាយ​នាំចេញ​អង្ករ ស្រូវ​កម្ពុជា​ក៏​ចាប់ផ្តើម​សល់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ឆ្នាំ​កន្លង​ទៅ​កម្ពុជា​សល់​ស្រូវ​ជាង ៦​លាន​តោន និង​អង្ករ​ជាង ៤​លាន​តោន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គោលនយោបាយ​ស្រូវ​អង្ករ​សម្រេច​បាន​តែ​មួយ គឺ​វិវឌ្ឍន៍​ពី​ខ្វះ​ស្បៀង មក​សល់​ស្បៀង តែ​ការនាំ​ចេញ​ឱ្យបាន ១​លាន​តោន មិនទាន់​សម្រេច​នៅ​ឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គោលដៅ​នាំ​ចេញ​អង្ករ​ឱ្យបាន​១​លាន​តោន អាច​សម្រេចបាន​នៅ​ឆ្នាំ​២០២១​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មុន​កិច្ចចរចា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋ​បាន​ប្រឹងប្រែង​អន្តរាគមន៍​ប្រឡាយទឹក និង​ម៉ាស៊ីនបូមទឹក តែ​ក្រោយ​កិច្ចចរចា​រដ្ឋ​បោះបង់​ចោល​ការអន្តរាគមន៍​នេះ​អស់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រោយ​ពេល​ឃើញ​ពលរដ្ឋ​ជួប​បញ្ហា​ខ្វះខាត​ទឹក ទើប​សម្តេច​ពិចារណា​លើ​ការអន្តរាគមន៍​ឡើងវិញ និង​គិតគូរ​ពី​ការបង្កើត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា ក្រោយ​ឆ្នាំ​១៩៩៨ ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត សម្តេច​ក៏​សម្រេច​បង្កើត​ក្រសួង​ធនធានទឹក​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ឱ្យ​កសិកម្ម​ដើរ​ទៅ​មុខ ទឹក​ត្រូវ​ដើរ​ទៅ​មុន​មួយ​ជំហាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កាលពី​២០​ឆ្នាំមុន សម្តេច​មក​ស្រុក​ព្រៃកប្បាស​ច្រូតស្រូវ​នឹង​កណ្តៀវ តែ​២០​ឆ្នាំក្រោយ សម្តេច​ប្រើ​គ្រឿងយន្ត​ច្រូតស្រូវ​វិញ​។​
* សម្តេច​តេជោ ហ៊ុន សែន សម្តែង​ការហួសចិត្ត​ចំពោះ​ការនិពន្ធ​បទ «​កណ្តៀវ​អូន​ស្រួយ​»​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កុំ​បន្ទោស​អ្នក​ច្រៀង​បទ «​កណ្តៀវ​អូន​ស្រួយ​» ព្រោះ​ច្រៀង​តាម​ការនិពន្ធ តែ​ត្រូវ​បន្ទោស​អ្នកនិពន្ធ ហេតុ​អ្វី​ចង្រៃ​ម្ល៉េះ​?
* សម្តេច​តេជោ ហ៊ុន សែន សម្តែង​ការកោតសរសើរ​ចំពោះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​មន្ត្រី ដែល​បាន​ប្រឹងប្រែង​ក្នុង​ការជួយ​ឱ្យ​ប្រជាកសិករ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ធ្វើ​ស្រែ ក៏ដូចជា​ការផ្លាស់ប្តូរ​ពូជស្រូវ​ជាដើម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម័យ​សង្គ្រាម​ខេត្តតាកែវ ជា​ខេត្ត​ផលិត​ស្រូវ​ជាប់​លេខ​១ តែ​បច្ចុប្បន្ន​ជាប់​លេខ​៣​លើ​វិស័យ​កសិកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រោម​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង និង​មន្ត្រី បាន​ធ្វើ​ឱ្យ​កសិករ​យល់ព្រម​ផ្លាស់ប្តូរ​ពូជស្រូវ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​អូស្ត្រាលី ដែល​បាន​ជួយ​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចាប់ផ្តើម​លើ​វិស័យ​កសិកម្ម​នេះ កម្ពុជា​បាន​ចាប់ផ្តើម​ជា​យូរណាស់​មកហើយ មិនមែន​រឿង​ថ្មីថ្មោង​នោះទេ​។ ក្នុងនោះ​រាប់​ចាប់ពី​ឆ្នាំ​១៩៧៩ មក​រដ្ឋមន្ត្រី​កសិកម្ម​ដោះដូរ ១០​រូប​ហើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​អាណត្តិ​លោក ច័ន្ទ សារុន ជា​រដ្ឋមន្ត្រី បាន​ធ្វើ​ឱ្យ​កសិករ​ផ្លាស់ប្តូរ​ឥរិយាបថ​ច្រើនជាងគេ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​កត់សម្គាល់​ថា អ្នក​ខេត្តតាកែវ បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត​ច្រើន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ធ្វើ​ការងា​រលើ​វិស័យ​កសិកម្ម ៤១​ឆ្នាំ​មកហើយ ចាប់តាំងពី​ក្រោយ​សម័យ ប៉ុល ពត តែ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ស្រូវ​ប្រមាណ ១​លាន​តោន ត្រូវបាន​នាំ​ចេញ​កំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយរៀង ទៅ​ប្រទេស​វៀតណាម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់ថា មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​នេះ គឺ​មាន​ស្រូវ អត់​ទីផ្សារ ខ្វះ​ការកែច្នៃ​ជាដើម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង បច្ចុប្បន្ន​កម្ពុជា បាន​ប្រឹងប្រែង​វិនិយោគ​លើ​ការបង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ កន្លែង​ស្តុក និង​ឡ​សម្ងួត​ជាដើម​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​យក​ទុន ៤០០​លាន​ដុល្លារ​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​កន្លែង​ស្តុក​ស្រូវ​នៅតាម​ខេត្ត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ដឹង​ថា​ការនាំចេញ​ស្រូវ​ខាតបង់​ច្រើន តែ​អត់​មាន​ជម្រើស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទិន្នផល​ស្រូវ​បាន​ដើរ​លើស​លទ្ធភាព​កែ​ច្នៃ​ក្នុង​ការនាំចេញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នាពេល​ខាងមុខ​កម្ពុជា នឹង​ក្លាយជា​ប្រទេស​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន ដូច្នេះ​ទាមទារ​មាន​ការប្រកួតប្រជែង​ស្មើភាព​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វិស័យ​កសិកម្ម ជាពិសេស​ស្រូវ ត្រូវ​ស៊ីសង្វាក់​គោលនយោបាយ​ឧស្សាហកម្ម​២០១៥-២០២៥ គឺ​តម្រង់​ឆ្ពោះ​ទាញ​វិនិយោគ​ពី​ក្រៅ​មក​វិនិយោគ​លើ​ការកែច្នៃ​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​ដឹង​ថា​សម្តេច​ខ្លាំង​ជាង​នរណា​ទេ គ្រាន់តែ​ដឹងថា សម្តេច​បាន​ដឹកនាំ​ប្រទេស​ចេញពី​របប​វាលពិឃាត មករក​ការអភិវឌ្ឍន៍​។ ដឹកនាំ​ប្រទេស​ពី​ខ្វះ​ស្បៀង មក​សល់​អង្ករ​ជាង ៤​លាន​តោន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើថា សម្តេច​ដឹកនាំ​ប្រទេស​មាន​ប្រជាពលរដ្ឋ​ជាង ៥​លាន​នាក់ មក​ដល់​មាន​ប្រជាពលរដ្ឋ​ជិត ១៦​លាន​នាក់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​តំបន់​ដទៃ​ទៀត​បញ្ហា​ទឹកនឹង​ត្រូវបាន​ដោះស្រាយ ដូច​នៅ​ស្រុក​ព្រៃកប្បាស ដើម្បី​បំពេញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​
* សម្តេច​តេជោ ហ៊ុន សែន ស្នើ​អូស្ត្រាលី បន្ត​ជួយ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​បង្វែរ​ទិស ដោយ​ពី​ដើមឡើយ ដី​១​ហិច​តា ចិញ្ចឹម​មនុស្ស​បាន​៥​នាក់ ឥឡូវ​ត្រូវ​ធ្វើ​ឱ្យបាន​ចិញ្ចឹម​មនុស្ស​១០​នាក់ ២០​នាក់ និង​៣០​នាក់​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ថ្ងៃ​មុន​ខ្ញុំ​ទៅ​ព្រៃវែង ឆ្លងកូវី​ដតែ​១៥​នាក់​ទេ យប់មិញ​ខ្ញុំ​ទទួលដំណឹង​ថា មាន​ឆ្លង​២៦​នាក់ ដែល​ធ្វើឱ្យ​កម្ពុជា​មាន​អ្នក​ឆ្លងកូវី​ដទាំ​ង​១៩៧​នាក់​ហើយ ដែល​សុទ្ធសឹងតែ​ជា​ករណី​នាំចូល​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា បើសិនជា​យើង​មិន​ទទួល​និស្សិត​របស់​យើង ដែល​ត្រឡប់មកវិញ ហើយ​ឆ្លងកូវី​ដ​ពេលនេះ តើ​ឱ្យ​ពួកគាត់​ទៅ​នៅ​ទីណា​?
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា កូ​វីដ​អាច​បំផ្លាញ​យើង ក្នុង​កម្រិត​ណាមួយ ប៉ុន្តែ​មិន​អាច​សម្លាប់​យើង​បាន​ទេ យើង​ត្រូវធ្វើ​យ៉ាងណា​កុំ​ឱ្យ​ខ្មែរ​ខ្វះ​អង្ករ​ទទួលទាន​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា នៅលើ​ពិភពលោក គេ​អាច​កាត់បន្ថយ​ការ​ជិះ​យន្តហោះ គេ​អាច​ផ្អាក​ដើរលេង គេ​អាច​ផ្អាក​ទិញ​សម្លៀក​បំពាក់ គេ​អាច​ផ្អាក​ទិញ​ឡាន ម៉ូតូ ប៉ុន្តែ​គេ​មិន​អាច​ផ្អាក​អាហារ​សម្រាប់​ច្រក​ក្រពះ​បានទេ នេះ​ជា​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​
* សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​យក​ឱកាស​កូវី​ដ​១៩ ពង្រីក​ទីផ្សារ​កសិកម្ម ដោយ​មិន​មែន​ត្រឹម​តែ​អង្ករ​នោះទេ មាន​ម្សៅ​មី និង​ស្បៀង​ផ្សេងៗ​ទៀត​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយ​ការបិទ​រោងចក្រ ឬ​បិទ​សណ្ឋាគារ ត្រូវ​វិល​ត្រឡប់​មក​ចូលរួម​ជំរុញ​ការងារ​កសិកម្ម ជាមួយ​គ្រួសារ​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា យើង​នឹង​ត្រូវ​បង្កើន​ការចំណាយ​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង​៦១​ម៉ឺន​គ្រួសារ ប្រមាណ​២៨​លាន​ដុល្លារ នៅ​ខែ​កក្កដា​នេះ​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ឆ្នាំ​២០៣០ កសិកម្ម​តាម​បែប​កសិករ​នៅ​ស្រុក​ព្រៃកប្បាស កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​សម្បូរ​ស្រូវ ដែល​មាន​សមត្ថភាព​ចិញ្ចឹម​ខ្លួនឯង និង​នាំចេញ​
* សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា ព្រឹក​មិញ​នេះ សម្តេច​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រួស​ស្រូវ ១​ពាន់​គ្រឿង ធុន​ធំ និង​១​ពាន់​គ្រឿង​ធុន​តូច ហើយ​ក្នុងនោះ​ម៉ាស៊ីន​ធុន​តូច​១៣០​គ្រឿង យក​ចែក​ជូន​ពលរដ្ឋ​១៣០​គ្រួសារ​មុន​សិន​
* សម្តេច​តេជោ ហ៊ុន សែន ចំអក​ឱ្យ​អ្នកស្រាវជ្រាវ​មួយចំនួន ដែល​មិន​បានដឹង​ទាល់តែ​សោះ​ថា កម្ពុជា​បាន​ដើរ​ដល់​ចំណុច​ណា តែ​មក​ធ្វើជា​អ្នកស្រាវជ្រាវ​
* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​ខិតខំ​ប្រើ​ម៉ាស​នៅពេល​ចាំបាច់ ដើម្បី​ការពារ​ការ​ឆ្លងកូវី​ដ​១៩
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទូទាំងប្រទេស ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវី​ដ​១៩ ហើយ​នៅពេល​ឈប់សម្រាក​៥​ថ្ងៃ ដើម្បី​សង​ចូល​ឆ្នាំ​ខាងមុខនេះ គួរ​ចៀសវាង​ការប្រមូលផ្តុំ​គ្នា​។​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​ជាមួយ​កសិករ នៅ​ស្រុក​ព្រៃកប្បាស នៅវេលា​ម៉ោង​១០៖១៨​នាទី​ព្រឹក​ថ្ងៃ​ដដែល​៕

Filed in: ព័ត៌មានជាតិ