ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចាត់​មន្ត្រី​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​លក់​ហ្គាស ដែល​បណ្តាលឱ្យ​មនុស្ស ៤​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​-​ស្រាល ៤​នាក់​ទៀត​នោះ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​ក្រៃ​លែង​ជា​មួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់ ព្រមទាំង​បាន​ចាត់​មន្ត្រី​ឲ្យទៅ​ចូលរួម​រំលែកទុក្ខ និង​នាំយក​អំណោយ​ជួយ​សម្រាល​ការលំបាក ព្រមទាំង​ចូល​បុណ្យ​សព​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​បាន​ដឹក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​។​

​ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ រំលែក​ទុក្ខ និង​ផ្តល់​អំណោយ​ដល់​ជនរងគ្រោះ​ចំនួន ១​គ្រួសារ​ជា​ម្ចាស់ផ្ទះ ដែល​មាន​អ្នកស្លាប់ ២​នាក់ (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​), អ្នករងរបួស​ធ្ងន់ ១​នាក់ (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​), និង​អ្នករងរបួស​ស្រាល ៣​នាក់ (​ត្រូវ​ជា​ម្ចាស់ផ្ទះ​, ភរិយា និង​ប្អូន​) កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្នុងឱកាស​នោះ លោកស្រី អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​នូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ក្តីសោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆេះ​ផ្ទះ ដែល​បណ្តាលឱ្យមាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​។​

​ទន្ទឹមនឹងនេះ ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​រងរបួស​ទាំង​អស់ សូម​អនុវត្ត​តាម​ការណែនាំរ​បស់​គ្រូពេទ្យ ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ជូនពរ​ឆាប់​បាន​ជាសះស្បើយ​ឡើងវិញ ព្រមទាំង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ដោយឡែក ក្រុមការងារ ដែល​ដឹកនាំ​ដោយ លោក​វេជ្ជ​. អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ចូល​បុណ្យ​សព​ជនរងគ្រោះ ២​នាក់ ជា​កម្មករ ដែល​បាន​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​

​សូមបញ្ជាក់​ថា កាកបាទក្រហមកម្ពុជា បាន​ចូលរួម​បុណ្យសព​ទាំង ៤​រូប ដោយ​គ្រួសារ​សព​នី​មួយៗ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​ចំនួន ៥​លាន​រៀល​។ ឧបត្ថម្ភ​ដល់​អ្នក​រងរបួស​ធ្ងន់ ១​នាក់ ថវិកា ៥​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត​។ ឧបត្ថម្ភ​ដល់​អ្នក​រង​របួសស្រាល ៣​នាក់ ក្នុង​ម្នាក់ៗ ថវិកា ២​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត​៕
​ប្រភព ៖ ហ្វ្រេស​ញូ​

Filed in: ព័ត៌មានជាតិ