ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ស្តីពី​គម្រោង​ប្លង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រវាង​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៥​រោច​ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​តូច សាលាខេត្ត​ព្រះសីហនុ មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការ ពិនិត្យ និង សម្រេច ប្លង់ បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ថិត នៅ​សង្កាត់​លេខ ៤ និង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ និង ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួម​និង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ជុំវិញ​ខេត្ត​ព្រះសីហនុ​។

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​គោលបំណង ៖
​ធានា​ការគ្រប់គ្រង​ដី ការប្រើប្រាស់​ដី ការអភិវឌ្ឍ​នគរូបនីយកម្ម ប្រកប​ដោយ​ភាព​វៃ​ឆ្លាត ចីរភាព បរិ​យាប​ន្ន​។​ការពារ​សិទ្ធ និង​ផលប្រយោជន៍​សាធារណៈ​និង​ឯកជន ក្នុង​ការអភិវឌ្ឍ​និង​ការសាងសង់​។ លើក​កំពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការកែលម្អ ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅ​តំបន់​ជុំវិញ​។​កំណត់​ទិសដៅ​ច្បាស់​អំពី​ការអភិវឌ្ឍន​នៅពេល​អនាគត​ប្រកបដោយ​ភាព​វៃឆ្លាត ចីរភាព និង​បរិ​យាប​ន្ន​។​

​នៅក្នុង​ឱកាស​នេះ លោក ឃួន គឹម​ស៊ីន ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់​និង ភូមិបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឡើង ធ្វើ​បទ​បង្ហាញ ជូន​គណៈ​ធិបតី និង​សមាជិក​អង្គប្រជុំ​ទាំងអស់ អំពី​វ​ឌ្ឍ​ភាពគម្រោង​ផ្លូវទាំង ១៥​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​សរុប ៨៦,៨៧១.០០​គី​ឡូ ម៉ែត្រ ដែល​ត្រូវ​ស្ថាបនា​ឱ្យ​សមស្រប​តាម​ទៅ​តាម​ទំហំ​ចរាចរណ៍ និង​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​នាពេល​បច្ចុប្បន្ន និង​អនាគត ប៉ុន្តែ​ទន្ទឹមនឹងនោះ​ក៏​មាន​សំណង់​ល្មើស​ច្បាប់​មួយចំនួន​ដែល​បាន​សាងសង់​នៅលើ​ដី​ចំណី​ផ្លូវ​ត្រូវ​រុះរើ​ចេញ គម្រប​លូ​បេតុង​ដែល​ធ្វើ​នៅ​លើ​ប្រឡាយ​ត្រូវ​រុះរើ​ចេញ និង​ត្រូវ​ស្តារ​ប្រឡាយ​រួច​បោះបង្គោល​កំណត់​ព្រំ​ប្រឡាយ​នានា​ក្នុង​ក្រុង​ព្រះសីហនុ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដាក់ចេញ​នូវ​វិធានការ ជា​កំហិត ជាមួយនិង មន្ត្រី ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ​រួមជាមួយ និង រដ្ឋបាល ក្រុង ស្រុក ទាំងអស់​នៅក្នុង​ខេត្ត ដើម្បី ពិនិត្យ​និង​សម្រេច​ប្លង់​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ថិតនៅ​សង្កាត់​លេខ ១ និង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ និង ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​រៀបចំ​ដោយ​គណៈកម្មការ រៀបចំ​ដែនដី និង​នគរូបនីយកម្ម ក្រុមប្រឹក្សា ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម ក៏បាន អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ​រស់ នៅក្នុង​ក្រុងព្រះសីហនុ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល ខេត្ត​ព្រះសីហនុ បញ្ឈប់ ការ​សាង សង់​រំលោភ​យក ដី​ចំណី​ផ្លូវ ចោល​សំរាម​ចូលទៅ​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក​នានា និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល ផងដែរ​៕

Filed in: ព័ត៌មានជាតិ