ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ឯក ស ថេត ណែនាំ​មន្ត្រី​ជំនាញ​បង្កើន​ការចុះ​ណែនាំ​ដល់​អ្នក​ប្រកប​មុខរបរ​លក់​ប្រេង ទីតាំង​លក់ និង​បញ្ចូល​ហ្គាស​ឱ្យ​យល់ដឹង​ពី​របៀប​បង្ការ និង​ទប់ស្កាត់​ហានិភ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​លោក​ស្នងការរង​, ការិយាល័យ​បង្ការ​អគ្គិភ័យ ត្រូវ​បង្កើន​ការចុះ​ណែនាំ​អប់រំ​ជា​ប្រចាំ ដល់​អ្នក​ប្រកប​មុខរបរ​ដែល​ងាយ​រងគ្រោះ​ដូចជា​ស្ថានីយ៍​លក់​ប្រេង ទីតាំង​លក់ និង​បញ្ចូល​ហ្គាស ជាពិសេស​ទីតាំង​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត ហើយ​ទាំងនោះ​គួរតែ​មាន​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​បឋម ក្នុងករណី​ដែល​មាន​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ​។​

​ការណែនាំ​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​វិធានការ ចុះ​អនុវត្ត​ត្រួតពិនិត្យ​តាម​បណ្តា​ក្លឹប​កំសាន្ត ខារ៉ាអូខេ ដើម្បី​ណែនាំ អប់រំ និង​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ប្រែក្លាយ ទីកន្លែង​ទាំងនោះ​ទៅ​ជា​ភោជនីយ៍ដ្ឋាន​ចូលរួម​សហការ​គ្នា ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩​។​

​ការណែនាំ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​កើតឡើង ក្រោយ​មាន​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស​យ៉ាង​សន្ធោសន្ធៅ នៅតាម​បណ្ដា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់ និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

​ក្នុងឱកាស​នោះ​ដែរ លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ បាន​ចូលរួម​មតិយោបល់ ផ្តល់​របាយការណ៍ ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ តាម​គ្រប់​ទីតាំង​ក្លឹប​កំសាន្ត ខារ៉ាអូខេ ដើម្បី​ឱ្យមាន​ភាព​ច្បាស់កាស់​ថា ក្លឹប​ទាំងនោះ​បើ​បើក​ដំណើរការ​ត្រូវតែ​កែប្រែ​ទៅជា​ភោជនីយ៍ដ្ឋាន ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​លោកស្នងការ បាន​ផ្តល់​មតិ​ណែនាំ​ជាច្រើន​ដល់​បណ្តា​អធិការ​ខណ្ឌ​ទាំង​អស់ ត្រូវតែ​រៀបចំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​តាម​គ្រប់​ទី​តាំ​ក្លឹប​កំសាន្ត ខារ៉ាអូខេ ចៀសវាង​ការលួចបើក​ដោយ​ផ្ទុយ​នឹង​សេចក្តីណែនាំ ដែល​អាច​បង្ក​ឱ្យ​មានកា​រ​ឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩​។​

​ចំណែក​ឯ​ករណី​គ្រឿងញៀន​វិញ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​បន្តថា ទោះ​ជា​មួយ​រយៈពេល​កន្លងមក​នេះ​ការិយាល័យ​ជំនាញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​បាន​ជា​ច​ច្រើន​ករណី និង​ជា​ច្រើន​ទីតាំង ដែល​បាន​លួចលាក់​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។ លោកស្នងការ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​នេះ​ដល់​ការិយាល័យ​ជំនាញ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​តាមដាន​ស្រាវជ្រាវ​រក​មុខសញ្ញា និង​ទីតាំង​ដែល​ជួញដូ​រគ្រឿង​ទាំង​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ​។​

​បន្ថែម​ពី​នេះ​លោកស្នងការ ក៏​បាន​ណែនាំ​ដល់​ស្នងការរង និង​អធិការ​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​នានា​ដែល​កើតមានឡើង​៕

Filed in: ព័ត៌មានជាតិ