ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រដ្ឋមន្ត្រី វង សូ​ត​៖ គិត​ត្រឹម​ថ្ងៃនេះ ការបើក​ប្រាក់ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងកំលុងពេល​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ សម្រាប់​ជុំ​ទី​១ សម្រេចបាន​៩៣​ភាគរយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា បាន​លើកឡើង​ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ការបើក​ប្រាក់ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងកំលុងពេល​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ សម្រាប់​ជុំ​ទី​១ សម្រេចបាន​៩៣​ភាគរយ​បាន​ជាង ៥៣​ម៉ឺន​គ្រួសារ គឺ​នៅ​ចំនួន​តិចតួច​ទៀត​មិន​ទាន់​បាន​បើក​។​

​ការ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពី​សំណាក់ លោក វង សូ​ត បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី នីតិវិធី និង​ដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជូន​អភិបាល ក្រុង ស្រុក ខណ្ឌ រៀបចម​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួង​សង្គមកិច្ច​។​

​បន្ថែម​ពីលើ​នេះ​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ សូម​អញ្ជើញ​រួសរាន់​មក​បើក​ឲ្យបាន​មុន​ថ្ងៃ​កំណត់ សម្រាប់​ជុំ​ទី​១​នេះ ដែល​បិទ​បញ្ចប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។ ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​បើក​រួចហើយ សូម​អញ្ជើញ​ទៅ​បើក​ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០ ដែល​នេះ​ជា​ការជួយ​ក្នុង​ខែ​ទី​២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​បន្តថា ដើម្បី​ឲ្យ​ការអនុវត្តនេះ ទទួលបាន​ជោគជ័យ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម ឲ្យបាន​ជា​អតិបរមា​នោះ គណៈកម្មាធិការ​ដឹកនាំ​កម្មវិធី​ដែលជា​អ្នក​ប្រតិបត្តិ​នៃ​ការអនុវត្ត​កម្មវិធី​នេះ ស្នើ​សុំ​ការគាំទ្រ សហការ បន្ត​លើ​សកម្មភាព​ដូចខាងក្រោម​នេះ​៖
*​ទី​១៖ ស្នើសុំ​ក្រុមការងារ របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន រាជធានី ខេត្ត បន្ត​ចុះ​តាមដាន និង​ត្រួតពិនិត្យ ការកំណត់​អត្តសញ្ញាណ​កម្ម​ក្រីក្រ​ទាំង​តាម​ជុំ និង​តាម​ការស្នើសុំ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​ជំងឺ​កូវី​ដ​១៩
*​ទី​២៖ ស្នើសុំ​គណៈ​អភិបាល រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់​បន្ត​ជំរុញ​រដ្ឋបាល ឃុំ​សង្កាត់ ក្នុង​ការអនុវត្តឲ្យ​បា​នខ្ជា​ប់​ខ្ជួន តាម​ប្រកាស​លេខ​១៦៦ ស​.​អ​.​យ ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការ​ដាក់ឲ្យ​ប្រើប្រាស់​នីតិ​វិធី និង​ដំណើរការ អនុវត្ត​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​
*​ទី​៣៖ ស្នើសុំ​ក្រសួង​ស្ថាប័ន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​យ៉ាង​សកម្ម​ក្នុង​ការជួយ​ផ្សព្វផ្សាយ​បន្ថែម អំពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​អំឡុង​ពេល​កូវី​ដ​១៩ ដល់​ប្រជាជន​នៅ​មូលដ្ឋាន ពិសេស​គ្រួសារ​ក្រីក្រ ដែល​មាន​បណ្ណ​សមធម៌ មាន​សុពលភាព ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឧគ្ឃោសនសព្វ ដូច​យន្តការ​ដែល​បាន​ប្រើប្រាស់​នា​ពេល​កន្លង ក្នុង​ការផ្សព្វផ្សាយ​ពី​ជំងឺ កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវ​មានបណ្ឌ​សមធម៌ ដែល​មាន​សុពលភាព ដោយ​ឈរ​លើ​កម្រិត​ភាពក្រីក្រ​៖ ក្រ កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​តាម​ប្រភេទ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ការឧបត្ថម្ភ​សាច់ប្រាក់​នេះ កំណត់​ដូច​ខាងក្រោម​៖
*​ទី​១៖ តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៥២០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​៤ ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​
* «​សម្រាប់​បណ្ណ ក្រ​-២»៖ ក្នុង​១​គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​
*​ទី​២៖ តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៤​ម៉ឺន​រៀល​)​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤​ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម​២៨ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​
*​ទី​៣៖ តំបន់​ជនបទ​* «​សម្រាប់​បណ្ណ ក្រ​១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨​ម៉ឺន​រៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍​។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​១៦ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​៕

Filed in: ព័ត៌មានជាតិ