ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជីវករ​នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម ក្នុង​មួយ​ខែ​ចន្លោះ​ពី​៤,៥០០​តោន​ទៅ​៥​ពាន់​តោន តាម​ច្រកព្រំដែន​ព្រៃ​វ័ល្លិ៍ ស្រុក​កំពង់រោទ៌​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្វាយរៀង ៖ ទោះបី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្រុមអាជីវករ​បាន​នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម ត្រង់​ចំណុច​ប្រឡាយ​ទា​ហ៊ាន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល៍​ស្ថិតនៅ​ភូមិ​ព្រៃ​វល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់រោទ៌ ក្នុង​១​ថ្ងៃ​បាន​ប្រមាណ​២៥០​តោន​ទៅ​៣០០​តោន​។​

​បើ​តាម​ក្រុម​អាជីវករ​បានឲ្យដឹងថា ស្រូវ​ដឹក​មក​ពី​ខេត្ត​ព្រៃវែង​និង​ស្រូវ​ខេត្តស្វាយរៀង ស្រូវ​អ៊ី​អ៊ែ​រ័បើ​ទិញ​ពី​ប្រជា​កសិករ​នៅ​ខេត្ត​ព្រៃវែង ឬ​ខេត្ត​ត្បូងឃ្មុំ ១​គីឡូក្រាម​តម្លៃ​៦៥០​ទៅ​៧០០​រៀល​បើ​ទិញ​នៅ​ខេត្ត​ស្វាយរៀង​ដឹក​ដល់​ចំណត​ទូក​១​គីឡូ​តម្លៃ​៧៥០​រៀល​ទៅ​៨០០​រៀល តាម​ពូជស្រូវ​(​ស្ងួត​)​លក់​ទៅ​ឲ្យ​វៀតណាម​១​គីឡូ​តម្លៃ​៨៧០​រៀល​។ ស្រូវ​ស្រែ ស្រូវ​ស្មើ ស្រូវ​នាង​ម៉ិញ នាង​អួ​ក ម៉ុង​ម៉ាំង ស្មោង​មាន់​ក្នុង​១​គី​ឡូ​៩០០​រៀល​ទៅ​៩៥០​រៀល​។ ស្រូវ​ក្រអូប​ទិញ​ក្រៅ​ខេត្ត​មក​ពី​ខេត្ត ព្រៃវែង​១​គីឡូ​តម្លៃ​១,០០០​រៀល ដឹក​មក​ដល់​កំពង់ទូក​១​គីឡូ​តម្លៃ​១,១០០​រៀល​ទៅ​១,១៥០​រៀល ស្រូវ​ផ្កាម្លិះ ១​គីឡូ​តម្លៃ​១,២០០​រៀល​ទៅ​១,៣០០​រៀល​តាម​ពូជស្រូវ​(​ស្ងួត​)​។​

​លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ស្រូវ​នាំចេញ​ទៅ​ប្រទេស​វៀតណាម រយៈពេល​១​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ដល់​ថ្ងៃ​ទី​១៦​ខែកក្កដា​២០២០​នេះ ស្រូវ​នាំចេញ​ទៅ​ប្រទេ​វៀតណាម​តាម​ប្រឡាយទា​ហ៊ាន​ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វល្ល័​ចំនួន​៥,១៥០​តោន​ក្នុង​១​ខែ​។ នេះ​ជា​មោទនភាព សម្រាប់​ប្រជាកសិករ​ខ្មែរ​យើង​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង ដែល​បាន​ច្រូតកាត់​ចាប់ពី​ដើមខែ​មិថុនា​រហូត​មក​ដល់​ខែ​កក្កដា​២០២០​នេះ ប្រជា​កសិករ​មាន​ស្រូវ​អង្ករ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ហើយ​មាន​ស្រូវ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ទោះបី​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ផ្ទុះ នៅលើ​ពិភពលោក​និង​នៅ​កម្ពុជា​យើង ក៏​ដោយ​រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​បាន​គ្មាន​ជំងឺ​កូវី​១៩ ឆ្លង​តាម​សហគមន៍​ទេ​ដូច្នេះ​ប្រជា​កសិករ​បាន​បង្កបង្កើន​ផល​បាន​មាន​ទិន្នផល​ល្អប្រសើរ​ហើយ​រដូវវស្សា​នេះ​ប្រជាកសិករ​កំពុង​បន្ត​ធ្វើ​ស្រែ​វស្សា​និង​ដាំ​ដំណាំ​យ៉ាង​ផុលផុស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ