ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សោម ពិសិដ្ឋ ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទូទាំង​ខេត្ត​កែ​ប​ពន្លឿន​ ​ការងារ​ធ្វើ​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើ​សុំ​ឲ្យបាន​លឿន និង​ប្រកបដោយ​តម្លាភាព​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ នៅក្នុង​ពិធី​ជួប​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់​ព្រៃធំ ដើម្បី​ពិនិត្យ​ដំណើរការ នៃ​ការផ្តល់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅក្នុង​ខេត្ត​កែប ត្រូវ​យកចិត្តទុកដាក់ ធ្វើ​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​លឿន និង​ប្រកបដោយ​តម្លាភាព ចំ​គោលដៅ ដើម្បី​ឲ្យ​ពួកគាត់​ឆាប់​បាន​ប័ណ្ណ​យក​ទៅ​ប្រើប្រាស់​សម្រួល​ដល់​ការលំបាក ក្នុងពេល​ដែល​ពួកគាត់​កំពុង​ទទួល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច បណ្តាលមកពី​ការឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវិត​២៩​។

​លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ជំរុញ​គោលនយោបាយ​ការពារ​សង្គម និង​បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ ជំនួយ​សង្គម សំដៅ ជួយ​សម្រួល​ការលំបាក និង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ តាម រយៈ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌​ឬ​បណ្ណ​ក្រីក្រ ។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា គឺ​នៅ​គ្រប់​ឃុំ​សង្កាត់ ទូទាំង​ខេត្ត​ត្រូវតែ​បន្ត​ជូ​ប​ជាមួយ​អាជ្ញាធ​រមូល ដ្ឋា​ន ដើម្បី​ជំរុញ​ការងារ​ផ្តល់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ឆាប់​ទទួលបាន​ប័ណ្ណ និង បន្ត​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងយល់​ពី​ទុក្ខ​កង្វល់ បញ្ហា​ប្រឈម សំណូមពរ ក៏​ដូច​ជា​ការលំបាក​នា​នា របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ លោក​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់ សូម​ឲ្យ​បន្ត​អនុវត្ត​វិធានការ​អនាម័យ វិធានការ​រក្សា​គម្លាត​ឲ្យបាន​ជាប់​ជាប្រចាំ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ កូ​វិត​១៩​នេះ​។

​សូមជម្រាបថា បើ​តាម​ការឲ្យដឹង ពី​លោក​គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត បញ្ជាក់ថា មកដល់​ថ្ងៃ​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ គ្រួសា​ក្រីក្រ​ដែល​ស្មើ​សុំ​ថ្មី​ទូទាំង​ខេត្ត មាន​ចំនួន ៣៤២​គ្រួសារ ក្នុងនោះ ក្រីក្រ​កម្រិត​១​ចំនួន​១១៤​គ្រួសារ ក្រីក្រ​កម្រិត​២​ចំនួន ២២៨​គ្រួសារ ហើយ​យើង​នៅតែ​បន្ត​ចុះ​សម្ភាស​តាម ការ​ស្មើ​សុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ប័ណ្ណ​ជា​បន្តបន្ទាប់​។

​ដោយឡែក​ទិន្នន័យ​គ្រួសារ​ក្រីក្រ​សរុប ពី​ឆ្នាំ​២០១៧ មាន​ចំនួន ១.៤២១​គ្រួសារ ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព និង​បាន​ពិនិត្យ​សម្រេច​ដក​ចេញ ពី​គ្រួសារ​ក្រីក្រ សរុប ១៧៣ គ្រួសារ នៅសល់ ១២៤៨​គ្រួសារ​។​

​ក្នុងឱកាស​អញ្ជើញ​ត្រួតពិនិត្យ​ដំណើរការ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នេះ លោក​អភិបាលខេត្ត ក៏បាន​ផ្តល់​ជូន ដល់​សមាជិក​ក្រុមប្រឹក្សា សង្កាត់ ម្នាក់​១០​ម៉ឺន​រៀល មេភូមិ ៥​ម៉ឺន រៀល និង​ផ្តល់​ជូន​ប័ណ្ណ​ក្រក្រី​ជូន​ប្រជាពលរដ្ឋ​ដែល​ទើប​ស្នើសុំ​ថ្មី​ចំនួន​៦៨​គ្រួសារ និង​ថវិកា ម្នាក់ៗ​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ