ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​បារ​មួយ​កន្លែង​នៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ព្រោះ​បង្ក​សំឡេង​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បានសម្រេច​ចុះ​បិទ​ទីតាំង​អាជីវកម្ម​បារ​មួយកន្លែង ឈ្មោះ Wild Orchid Bar មាន​ទីតាំង​ផ្លូវ​លេខ​១៣៦ ភូមិ​១២ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ជា​បណ្តោះអាសន្ន ដោយ​មូលហេតុ បង្ក​សំលេង​រំខាន​ដល់​ការរស់នៅ​បងប្អូន​ប្រជាពលរដ្ឋ (​ឈ្លោះប្រកែក​គ្នា​ជារឿយៗ​) និង​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជិតខាង​ផងដែរ​។​

​ការចុះ​បិទ​ទីតាំង​នេះ​ធ្វើឡើង​នៅ​ល្ងាច ថ្ងៃអាទិត្យ ១៤​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧៖០០​នាទី ដោយ​សមាសភាព​ចូលរួម​អនុវត្ត​បិទ​អាជីវកម្ម​ខាងលើ​បណ្តោះអាសន្ន​រួមមាន​៖ លោក ចាន់ គន្ថេ​ត អភិបាលរងខណ្ឌ​, លោក ទៀង ច័​ន្ធសារ អធិការ​នគរបាល​ខណ្ឌ​, លោក មួន ស្រ៊ាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​, លោក សុក ពិសី នាយករង​រដ្ឋបាល​ខណ្ឌ​, លោក នោ សិរី​រ័ត្ន ប្រធានការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍​, លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ​, លោក សំ សារិទ្ធ ចៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ និង​កម្លាំង​ពាក់ព័ន្ធ​មួយ​ចំនួ​ទៀត​។​

​ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ សម្រេច​បិទ​អាជីវកម្ម Wild Orchid Bar ជា​បណ្ដោះអាសន្ន ដើម្បី​ជា​ការព្រមាន ក្នុង​ករណី​នៅ​តែ​បន្ត​លួចលាក់​បើក​អាជីវកម្ម​ខាងលើ បង្ក​សំឡេង​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ទៀត​នោះ រដ្ឋបាល​ខណ្ឌ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ចុះ​ដកហូត​សម្ភារ​ផ្សេងៗ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ​បាត់បង់ ព្រមទាំង​ឈានដល់​ការបិទ​អាជីវកម្ម​ស្ថាពរ​បន្ថែមទៀត​៕​

Filed in: ព័ត៌មានជាតិ