(ភ្នំពេញ) ÷នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា ព្រមទាំងលោក លោកស្រីអភិបាលរង និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយរបស់រដ្ឋបាលខណ្ឌ ដើម្បីចូលរួមចំណែក និងរំលែកមរណទុក្ខដល់គ្រួសារសពជនរងគ្រោះ ដោយអគ្គីភ័យ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កន្លងមក ដែលប្រារព្ធធ្វើនៅវត្តឬស្សីសាញ់ ខណ្ឌដង្កោ។
អំណោយដែលរដ្ឋបាលខណ្ឌ បានចូលរួម មានៈ
-បច្ច័យចំនួន ១,០០០,០០០រៀល
-អង្ករចំនួន ១០០គីឡូក្រាម
-ទឹកបរិសុទ្ធ ១០កេស
-ទឹកផ្លែឈើ ០៥កេស
-មីយើងចំនួន ១កេសធំ ស្មើ ៦កេសតូច