ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រជាកសិករ​ខេត្តស្វាយរៀង ធ្វើ​ស្រូវ​រដូវវស្សា​បាន​ជិត ១១​ម៉ឺន​ហិកតា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ ការបង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង នៅ​ឆ្នាំ​២០២០​នេះ សម្រេច​បាន​ជិត ១១​ម៉ឺន​ហិកតា ស្មើនឹង​ជាង​៦០​ភាគរយ ដោយ​មាន​ពលរដ្ឋ​ប្រមាណ​ជាង ៦៥​ភាគរយ​ជា​អ្នក​ប្រកប​របរ​កសិកម្ម​។​

​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សម្រេច​បាន​ការ​ភ្ជួរ​រា​ស់ ព្រោះ​, ស្ទូងស្រូវ​គ្រប់​ប្រភេទ សរុប​ផ្ទៃដី ១០២,៧០៧​ហិកតា ស្មើនឹង ៦១.៣៣% នៃ​ផែនការ ១៦៧,៥០០​ហិកតា ធៀប​នឹង​ឆ្នាំ​២០១៩ ខ្ពស់ជាង ៥,០០០​ហិកតា​។​

​លោក​បាន​បន្តទៀតថា នា​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​មន្ទី​រក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង និង​កម្មវិធី ASPIRE រួម​ជាមួយ​ទីប្រឹក្សា​សម្របសម្រួល​ទីផ្សារ បាន​ទៅ​ចូលរួម​ចែក​ពូជស្រូវ​ផ្ការំដួល​ចំនួន ៣,១៥០​គីឡូក្រាម និង​ជីធម្មជាតិ​ចំនួន ២,២៥០​គីឡូក្រាម ជូន​ដល់​កសិករ​ជា​សមាជិក​បណ្តុំ​ឣា​ជីវ​កម្ម ផលិត​ស្រូវ​លក់ នៅ​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ចំនួន​៤៥​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​២៥​ហិកតា​។​

​ជាមួយគ្នា​នោះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​កសិក​រយក​ពូជស្រូវ និង​ជី​ទៅ​ប្រើប្រាស់​ទៅតាម​ការណែនាំ​បច្ចេកទេស ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ប្រកបដោយ​គុណភាព​៕

Filed in: ព័ត៌មានជាតិ