(ភ្នំពេញ)៖នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលមានលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖
១/.ចូលរួមក្នុងការពន្លត់អគ្គីភ័យនៅផ្លូវ ព្រះត្រសក់ផ្អែម(ផ្លូវលេខ៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ
២/.ចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវមាន មហាវិថីព្រះមុនីវង្ស ព្រះនរោត្តម ព្រះស៊ីសុវត្ថិ សហព័ន្ធរុស្ស៊ី ព្រះសីហនុ ព្រះសុរាម្រិត ផ្លូវលេខ ៥១ ៦៣ ១៣៦ ១០៦ ១០៨ ជុំវិញមន្ទីរពេទ្យ ព្រះអង្គឌួង ជាលទ្ធផល៖
-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្នាប់ ទុកនៅនឹងកន្លែងចំនួន ០៣គ្រឿង
-ចាប់រទេះលក់ដូរឥតសណ្តាប់ធ្នាប់ចំនួន ០៥គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
៣/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤
៤/.ប្រើម៉ាស៊ីនស្វ័យប្រវត្តិសម្អាតអនាម័យ បូមដី សំរាម ស្លឹកឈើ នៅតាមសួនមុខវត្តបទុមវតី សួនវិមានឯករាជ្យ៕
អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ
ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
Filed in: ព័ត៌មានជាតិ