ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​បន្ទាយមានជ័យ នាំយក​អំណោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ជំងឺ​កូវី​ត​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​៖ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី លោក ប៉ាល់ សំអឿន លោកស្រី នួម សុភ័ណ អ្នកតំណាងរាស្ត្រ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ភារៈ​មួយចំនួន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ៥០​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា នៅ​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ជំងឺ​កូវី​ត​១៩ នា​ព្រឹកសៅ៍​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០២០ ។​

​លោក អ៊ុ រាត្រី ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ជាពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩ លោក​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិពល​ជម្ងឺ​កូវី​ដ​-១៩ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុង​ការប្រកប​របរ​ទ​ទួល​ទាន​ប្រចាំថ្ងៃ សំខាន់ គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើន អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជនពិការ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ។​ល​។​

​អំណោយ​រួម​មាម​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​,​ត្រីខ​១០​កំប៉ុង សាប៊ូ​២​ដុំ និង​ថវិកា ១០០០០​រៀល ។​

​លោក​អភិបាលខេត្ត​បញ្ជាក់ដែរថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​ជួប​នូវ​វិបត្តិ​ជម្ងឺ​កូវី​ដ ១៩ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ក្នុង​ជីវភាព​របស់​បងប្អូន​ជា​គ្រួសារ​ងាយ​រងគ្រោះ និង​អំពាវនាវ​ដល់​បងប្អូន ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀកខោ អាវ​វែង និង​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ដែល​កំពុង​រីក​រាលដាល ព្រមទាំង​ចេះ​សម្អាត​អនាម័យ​ជុំវិញខ្លួន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​កុំឲ្យ​មាន​ករណី​គ្រោះថ្នាក់ ៕

Filed in: ព័ត៌មានជាតិ