ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទីតាំង​សង្វៀន​បញ្ជល់មាន់​អាប៉ោង​ជិត​រោងចក្រ​ក្រឡុក​ស៊ីម៉ង់​ភូមិ​ដំណាក់​ធំ​៣​បើក​លេង​ឌឺ ប្រសាសន៍​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បង្ក​មន្ទិលសង្ស័យ​អំពី​សមត្ថកិច្ច​ខណ្ឌ​មានជ័យ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ប្រជាពលរដ្ឋ រស់នៅ ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​អង្គភាព​យើង​ដឹងថា​ឈ្មោះ ម៉ាប់ តាវែ​នតា ម្ចាស់​សង្វៀន​បញ្ជល់មាន់​អាប៉ោង ដ៏​ធំ និង​មាន​មន្ត្រីប៉ូលិស​ម្នាក់ កំពុង បើក លេង យ៉ាង គគ្រឹក​គ្រេង ដោយ​មិន​ខ្លាច​ជំងឺ កូវី​ដ​.១៩ ដែល​មាន​ទីតាំង​ជិត​រោងចក្រ​ក្រឡុក​ស៊ីម៉ង់​ក្នុង​ដី​ឡូ​ចំ​កណ្តាល​បឹង​ឈូក ក្រោយ​រោងចក្រ​កា​ណា​ឌី​យា មិនដែល​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​ឡើយ មាន​តែ​មក​ប្រាប់​ឲ្យ​រើសិ​ន រួច​ក៏​ដាក់​វិញ​។​
​ប្រជាពលរដ្ឋ បាន លើកឡើង​ទៀត​ថា ដោយសារ ល្បែងស៊ីសង ដូចជា បញ្ជល់មាន់ និង អាប៉ោង ត្រូវគេ បើក លេង ក្នុង ទ្រង់ទ្រាយ ធំ សម្បើម បែបនេះ​ទើប នៅក្នុង មូលដ្ឋាន កើតមាន បទល្មើស ផ្សេងៗ យ៉ាង ពេញបន្ទុក ដូចជា អំពើចោរកម្ម និង អំពើហិង្សា ក្នុង គ្រួសារ ជាដើម ។ ប្រជាពលរដ្ឋ​បន្ត ទៀតថា បច្ចុប្បន្ន នៅក្នុង មូលដ្ឋាន មាន ករណី ចោរលួច ឆក់ ប្លន់​ស្ទើរ ជា រៀងរាល់ថ្ងៃ ហើយ អ្នកភូមិ ខ្លះ បាន យក ប្លង់ដី ប្លង់ ផ្ទះ ទៅ បញ្ចាំ ដើម្បី យកលុយ លេងល្បែង ស៊ីសង ចាញ់ អស់ ជា បន្តបន្ទាប់ ។​

​បើ​តាម​ការ​ឲ្យដឹងពី មន្ត្រី អាជ្ញាធរ មូលដ្ឋាន ថ្នាក់​ភូមិ​ថ្នាក់​ខណ្ឌ​លួច​បង្ហើប​ថា ពួកគេ គ្មាន លទ្ធភាព បង្ក្រាប ល្បែងស៊ីសង​ដែល កើតឡើង យ៉ាង រាលដាល ធ្វើ ឲ្យ ប៉ះពាល់ ដល់ សន្តិសុខ សង្គម​របស់​លោក​ម៉ាប់ តាវែន​តា​និង​មន្ត្រី​ប៉ូលិស នោះទេ ព្រោះ អ្នកបើក ល្បែងស៊ីសង មានអំណាច ខ្លាំង ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត របស់ខ្លួន ។​

​ជាក់ស្ដែង ទាំង លោក​ឃួង ស្រេង​អភិបាលក្រុង​និង​លោក ស ថេត ស្នងការ នគរបាល មេបញ្ជាការ​អាវុធហត្ថ​ក្រុង ក៏ មិន ហ៊ាន ប៉ះពាល់ អ្នកបើក ល្បែងស៊ីសង ខុសច្បាប់ មួយ នេះដែរ បើទោះបី ប្រជាពលរដ្ឋ ព្រួយ​បារ​ម្មណ៍ អំពី បញ្ហា អសន្តិសុខ សង្គម យ៉ាងណាក៏ដោយ ។ ដូច្នេះហើយ ទើប ប្រជាពលរដ្ឋ អំពាវនាវ ឲ្យ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង នាយ ឧ ត្ត ម សេនី​យ៍ នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ ចាត់វិធានការ បង្ក្រាប ល្បែងស៊ីសង ក្នុងភូមិ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បន្ទាន់​ផង​។​

​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា មកដល់ពេលនេះ លោក ស ថេត ស្នងការ នគរបាល ក្រុង ក៏ដូចជា លោក ឃួ​ង ស្រេង​និង​លោក មេបញ្ជាការ អាវុធហត្ថ​ក្រុង ទំនងជា​ត្រូវ​ថ្នាំ​លោក​ម៉ាប់​និង​តាវែ​នតា អ្នកគ្រប់គ្រង​ល្បែង​បញ្ជល់មាន​អាប៉ោង​ដ៏​ធំ​នេះ ទើប​មិន ចាត់វិធានការ បង្ក្រាប ល្បែងស៊ីសង មួយ​នេះ ។​ផ្ទុយ​ទៅ​វិញ​មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌ​ក្រុង​បណ្ដោយ ឲ្យ ល្បែងស៊ីសង រាលដាល កាន់តែខ្លាំង ឡើងៗ ធ្វើ ឲ្យ ប្រជាពលរដ្ឋ បាត់បង់ ភាពកក់ក្ដៅ ក្នុងការ រស់នៅ និង ប្រកប របរ ចិញ្ចឹមជីវិត រឺ​ក៌​យ៉ាងណា​?​។​

​ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន បាន សូម អំពាវនាវ យ៉ាងទទូច ឲ្យ​(​សម្តេច​តេជោ ហ៊ុន សែន​) គួរ​ចាត់វិធានការ​លើ លោ​ឃួង ស្រេង លោក ស ថេត​ស្នងការ និង​លោក មេបញ្ជាកា​រាជ​អាវុធហត្ថ​ក្រុង ដែល​អសមត្ថភាព​ជា​ធ្វើឲ្យ​មាន​សង្វៀន​ជល់មាន់ អាប៉ោង​ស្ថិត នៅ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ប្រសិនបើ​ជា​លោក​ឃួង ស្រេង​ចៅហ្វាយក្រុង​លោក ស ថេត​ស្នងការ លោក មេបញ្ជាការ​អាវុធហត្ថ ពិតជា​មិន​បាន ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោ ជន៍​ផ្ទាល់ខ្លួន ទេនោះ គឺ​ត្រូវតែ​ហ៊ាន បង្ហាញ ជំហរ​ដឹកនាំ​ដោយ​ភាព ស្មោះត្រង់ បម្រើ​ប្រជាព ល​រដ្ឋ ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភា ព របស់​រាជរដ្ឋាភិបាល ទៅ​ហើយ​មិនមែន​បណ្តោយ​ឲ្យ​លោក​ម៉ាប់​និង​តាវែន​តា​បើក​ល្បែង​បញ្ជល់មាន់​អាប៉ោង​ដូច្នេះ​ទេ​? ៕

 

Filed in: ព័ត៌មានជាតិ