ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋមន្ដ្រី​កសិកម្ម និង​អភិបាលខេត្ត​តាកែវ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​រៀបចំ​ពិធី​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែកក្កដា !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ទីតាំង ដែល​នឹង​ត្រូវ​រៀបចំ​ពិធី​ទទួល​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​នឹង​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​អំពី​សកម្មភាព​ការងារ បង្កបង្កើន​ផល​ស្រូវ​វស្សា ដើមរដូវ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាង​មុខ​។​

​ការចុះពិនិត្យ​ទីតាំង ដែល​ត្រូវ​រៀបចំ​ពិធី ទទួល​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​តេជោ ហ៊ុន សែន ខាងលើនេះ ក៏​មាន​ការចូលរួម​អម​ដំណើរ ជាមួយ​ដោយ​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ខេត្តតាកែវ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ដំណាំ​ស្រូវ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​សហការី​ជាច្រើន​៕

Filed in: ព័ត៌មានជាតិ