ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប បាន​ជំរុញ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ចេះ​ថែទាំ​សុខភាព និង​ខំប្រឹង​បង្កបង្កើន​ផល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប​មាន​ប្រសាសន៍​លើកទឹកចិត្ត​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​កំពុង​មាន​ការខ្វះខាត កុំឲ្យ​អស់សង្ឃឹម ត្រូវ​ខិតខំ​បង្កបង្កើន​ផល​ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​ឲ្យបាន​កាន់តែ​ប្រសើរ និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ ពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វិដ​១៩ ហើយ​ស្របពេល​រដូវភ្លៀង​ចាប់ផ្តើម​ធ្លាក់​ផង​នោះ ពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ព្យាយាម​ពង្រឹង​ការងារ​ដាំ​ដុះ​កុំ​ទុក​ដី​ឲ្យនៅ​ទំនេរ​។

​នេះ​ជាកា​ផ្តាំផ្ញើ របស់លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុងឱកាស​ចុះ​សួរសុខទុក្ខ និង​ចែក​ស្បៀងអាហារ ជា​គ្រឿងឧបភោគ បរិភោគ ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៥០​គ្រួសារ នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។​ដោយ​ពិធី​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប លោក ងួន ច័ន្ទ​សុជាតា សមាជិក​គណៈកម្មាធិកា​កណ្តាល និង​ជា​ប្រធាន​សហភាព សហព័ន្ទ​យុវជន​កម្ពុជា​(​ស ស យ ក​)​ខេត្ត​កែប ព្រមទាំង​អស់លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត យុវជន (​ស ស យ ក​) អភិបាល អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ និង​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក សំ សារី​ន បាន​លើកឡើង​ទៀត​ថា តាំងពីដើម​រៀងមក​និង​បច្ចុប្បន្ន​បើទោះបី​កម្ពុជា​ទាំងមូល ក៏​ដូចជា​ខេត្ត​កែប កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ក្តី ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ នៅតែ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​។ ជាមួយគ្នានេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ​។ ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​រៀបចំ​ផែនការ ដើម្បី​ជួយសង្គ្រោះ​ស្ថានភាព គ្រួសារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ជា​ជំ​ហ៊ានៗ​ផងដែរ​។ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​(​មាន​ប័ណ្ណ​ក្រីក្រ​) តែ​ពេល​នេះ​ពួកគាត់ មាន​ជីវភាព​ប្រសើរ​ឡើង​វិញ គាប់​ជួន​ពេល​នេះ​ប្រជាពលរដ្ឋ​ខ្លះ​មាន​ទីលំនៅ​សមរម្យ មាន​ជីវភាព​ធូរធា​ទៅហើយ ដូច្នេះ​ត្រូវតែ​សុំ​ដក​យក​ប័ណ្ណ​ស​ធម៌​មក​នោះ​វិញ ព្រោះ​ពេល​នេះ​ពលរដ្ឋ​ខាងលើ លែង​ខ្វះខាត​ដូច​មុន​ទៀត​ហើយ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ទោះជា​យ៉ាងណាក្តី ក្នុងនាម​ជា​ប្រធា​ក្រុមប្រឹក្សា​ខេត្ត លោក​សូម​លើកទឹកចិត្ត និង​ជំរុញ​ដល់​ពលរដ្ឋ​ទាំង​អស់ ត្រូវ​គិតគូរ​រឿង​សុខភាព​ជា​សំខាន់ និង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​នានា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​។ ទន្ទឹមគ្នានេះ ស្រប​ពេល​រដូវវស្សា​វ​ចូលមក​ដល់ ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ដាំ​ដុះ​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​រាល់​ឆ្នាំ ព្រោះ​មាន​តែ​វិស័យ​កសិកម្ម​ទេ ដែល​អាច​ជួយ​ជ្រោមជ្រែង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​សាកល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​។

​សូម​ជម្រាប​ផងដែរ​ថា បើ​តាម​ប្រសាសន៍​របស់ លោក ងួន ច័ន្ទ​សុជាតា បានឲ្យដឹងថា សម្ភារ​: ស្បៀងអាហារ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ទាំងនេះ គឺជា​ការឧបត្ថម្ភ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​បាន​ផ្តល់​តា​ម​រយៈ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ទ​កម្ពុជា​(​ស ស យ ក​) ហើយ​បន្ត​ផ្តល់​ជូន​មក​សហភាព សហព័ន្ទ​កម្ពុជា​គ្រប់​បណ្តា​ខេត្ត នៅ​ទូទាំង​ប្រទេស សម្រាប់​បន្ត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ការខ្វះខាត​ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូវី​ដ ១៩ ហើយ​សម្ភារ​: ស្បៀង​អាហារ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ ទាំង​៥០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​៖ អង្ករ ១៥​គីឡូក្រាម មី​១០​កញ្ចប់ ត្រីខ​៦​កំប៉ុង ទឹក​ស៊ី​អ៊ីវ ២​ដប សាប៊ូ​២​ដុំ និង​ថវិកា​មួយចំនួន​។

​បន្ទាប់មក គណៈអធិបតី និង​សហការី ព្រមទាំង​ក្រុម​ការងារ ក៏​បាន​បន្តដំណើរ​ទៅ​សូរ​សុខទុក្ខ លោក​មេភូមិ​អង្កោល ដែល​មាន​ជំងឺ​ប្រចាំកាយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដោយ​បាន​ឧបត្ថម្ភ នូវ​ទឹកដោះគោឆៅ​ចំនួន​២​ឡូ និង​ថវិកា​ចំនួន ២០០.០០០​រៀល ព្រមទាំង​បាន​ឧបត្ថម្ភ​អង្ករ​ដល់​ជនពិការ​១​បាវ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ