ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចុះ​ជម្រុញ​ទីផ្សារ និង​ទស្សនកិច្ច​ស្វែង​យល់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​ខ្នាតតូច (AIMS) ,​រោងចក្រ​ផលិត​កែច្នៃ​សាច់ និង​វេច​ខ្ចប់​សាច់មាន់ និង​កសិដ្ឋាន​ដាំ​ចេកអំបូង​លឿង នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលា​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​អមដំណើរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចុះ​ជម្រុញ​ទីផ្សារ និង​ទស្សនកិច្ច​ស្វែង​យល់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​ខ្នាតតូច (AIMS) ,​រោងចក្រ​ផលិត​កែច្នៃ​សាច់ និង​វេច​ខ្ចប់​សាច់មាន់ និង​កសិដ្ឋាន​ដាំ​ចេកអំបូង​លឿង នៅ​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ រដ្ឋមន្ត្រី អញ្ជើញ​ទស្សនកិច្ច​ចំនួន ៣​ទីតាំង នៃ​កសិដ្ឋាន​ចិញ្ចឹម​មាន់ ស្ថិត​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត​។ ការ​ចិញ្ចឹម​មាន់​ស្រែ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS)​។ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ប្រជាកសិករ ចូលរួម​ជាមួយ​គម្រោង AIMS ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ឥណទាន (​ប្រាក់កម្ចី​ដែល​មាន​ការប្រាក់​ទាប​) សម្រាប់​ពង្រីក​មុខរប​រ​កសិកម្ម ជាពិសេស​ការចិញ្ចឹម​មា​ន់​ស្រែ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។ ក្រសួង​ពាណិជ្ជកម្ម ធ្វើការ​សម្របសម្រួល និង​ស្វែងរក​ទីផ្សារ​ថ្មីៗ​ជូន​ប្រជា​សហគមន៍ និង​វិស័យ​ឯកជន តាមរយៈ​ការ​ចងក្រង​សមាគម ការដឹកនាំ​អភិវឌ្ឍន៍​ខ្សែចង្វាក់​ផលិតផល​ក្នុងស្រុក និង​ការតភ្ជាប់​ផលិតកម្ម​ជា​មួយ​ទីផ្សារ​ដែល​មាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ទំនិញ​ពី​បរទេស សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ធានា​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព​។​

​ជាមួយនេះដែរ លោក​ក៏​បន្ត​ទៅ​ពិនិត្យ​មើល​រោងចក្រ​ផលិត​កែច្នៃ​សាច់ និង​វេច​ខ្ចប់​សាច់​មាន់​របស់​ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ជម្ពូរ​វ័ន្ត ស្រុក​ជុំ​គិរី ខេត្ត​កំពត ផលិត​មាន់បាន​ចំនួន​ប្រមាណ ១,៥​លាន​មាន់ ក្នុង​មួយ​ឆ្នាំ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​មាន​សមត្ថភាព​ផ្ទុក​មាន់​បាន​ចំនួន ៣៥០០០​ក្បាល និង ដែល​គ្របដណ្ដប់​លើ​ដី​ទំហំ ៨​ហិកតា នៅ​ភូមិ​ព្រៃ​ត្នោត ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​ដល់​ដំណើរការ​ចង្វាក់​ផលិតកម្ម និង​ស្តង់ដា​អនាម័យ សុវត្ថិភាព​សាច់​នៅក្នុង​រោងចក្រ​នេះ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ពង្រីក​ការផលិត និង​ចែកចាយ​ផលិតផល​របស់​ខ្លួន នៅតាម​ទីផ្សារ​ក្នុងស្រុក និង​ទៅ​កាន់​ទីផ្សារ​បរទេស​។​

​ក្នុងពេល​ដំណាលគ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ទៅពិនិត្យ​ស្វែង​យល់​កសិដ្ឋាន​ដាំ​ចេកអំបូង​លឿង​របស់​ក្រុមហ៊ុន ឡ​ង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័រ ស្ថិតនៅ​ភូមិ​ជុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ចំពោះ​ការវិនិយោគ គឺជា​ការ​បណ្ដាក់ទុន​វិនិយោគ​រួម​គ្នា រវាង​អ្នកវិនិយោគគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក មកដល់​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​កម្មករ​ជាង ៧០០ នាក់ បម្រើ​ការងា​រវេច​ខ្ចប់ និង​ដាំ​កូន​ចេក​បាន​ជាង​៣០០​ហិកតា ដោយ​ការដាំដុះ និង​ថែទាំ​ប្រកប ដោយ​បច្ចេកទេស​និង​ស្តង់ដារ ដើម្បី​តម្រូវ​ចិត្ត ក៏ដូចជា​ស្របតាម​តម្រូវការ​នៃ​ទីផ្សារ​នាំចេញ​។
​ឯកឧត្តម រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធិផល​នានា​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​រយៈពេល​ដ៏​ខ្លី ព្រមទាំង​បាន​សាទរ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន ដែល​បាន​ចាប់​យក​ឱកាស​ធ្វើ​ការវិនិយោគ កសិដ្ឋាន​ចំការ​ចេកអំបូង​លឿង ចំ​ពេល​ដែល​ទីផ្សារ​ចេក​ត្រូវបាន​នាំ​ទៅ​ប្រទេស​ចិន​។ សមិទ្ធផល​នេះ ស្តែង​ចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​វិស័យ​កសិកម្ម និង​ប្រែក្លាយ​វិស័យ​កសិកម្ម​ទៅ​ជាកសិ​-​ឧស្សាហកម្ម និង​វិស័យ​ឯកជន​ទៅ​ជា​កសិពាណិជ្ជករ រួម​ជាមួយ​ការ​ជម្រុញ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ