ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​វាស់វែង​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ​នៅក្នុង​ខេត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ដែល​បាន​មក​ចូលរួម​វាស់វែង​ក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ នា​សាលប្រជុំ​ធំ សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ខេត្ត​ព្រះសីហនុ និង​ប្រតិភូ​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ​មក​ទស្សនកិច្ច​សិក្សា​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ៣៤​ខ្សែ ខេត្ត​ព្រះសីហនុ ។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍​ថា​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ បាន​រីកដុះដាល ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​៣៤​ខ្សែ ដែល​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ទាំងនេះ​។ ផ្លូវ​និង​សំណង់​បង្កើន​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ​ក្នុងស្រុក ចាប់ផ្តើម​ពី​ដំណើរការ​សាងសង់​អភិវឌ្ឍន៍​ខេត្ត​។ លោកក៌​បាន​បន្ថែម​ទៀត​ថា​មន្ទីរ​បាន​បំពេញ​ការងារ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា អគារ​បូ​ឌិញ​នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​បន្ត​ទៅ​ខេត្តរតនគិរី​នៅពេល​ខាងមុខ ហើយ​នៅ​មាន​វិសាលភាព​កាន់តែ​ធំ​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​។​

​ឯកឧត្តម យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៤​ខ្សែ ក្រុងព្រះសីហនុ មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែន​ដី​រាជធានី​ភ្នំពេញ បាន​ចូលរួម​ក្នុង​ការចុះវាស់វែង ឈាន​ដល់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នេះ​ឡើង ដែល​មាន​អង្គភាព​ចំនួន​២ និង​ក្រុមហ៊ុន​ចំនួន​៦ ។ មកដល់​បច្ចុប្បន្ន​ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ​ចាក់​បេតុង​បាន ៩៩.៩២​ភាគរយ លូ​បាន ១០០​ភាគរយ និង​កំពុង​បន្ត​រៀប​ខឿន ក្រាល​ថ្ម​ក្រា​នី​ត​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ និង​ដាំ​ដើមឈើ​។​ល​។ ហើយ​នូវ​មាន​ការងារ​ដែល​ត្រូវធ្វើ​ជា​ច្រើន​ទៀត​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ពី​សមិទ្ធផល​ដែល​សម្រេចបាន និង​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​មន្ត្រី​នៃ​មន្ទី​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ចូលរួម​វាស់វែង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ ប្រវែង ៨២,៥០៥​ម៉ែត្រ ប្រកប​ដោយ​មោទនភាព​។

​ទន្ទឹម​នោះ​ក៍​បាន​ចូលរួម​ត្រួតពិនិត្យ​គុណភាព​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន ១,៥៨០​ការដ្ឋាន​ផងដែរ​។ ហើយ​សមិទ្ធផល​កើត​នៅ​ខេត្ត​ព្រះសីហនុ ជា​ការចូលរួម​របស់​មន្ត្រី​រៀបចំ​ដែន​ដី​រាជធានី​ភ្នំពេញ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​មន្ត្រី​មូលដ្ឋាន​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ខេត្ត​មាន​កោះ​ចំនួន ៣២ មាន​ឆ្នេរ​ជាច្រើន​កន្លែង ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​តារា​រះ​នា​ទិស​នារតី ផ្តល់​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​។ ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០៣០ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​វៃ​ឆ្លាត ទំនើប និង​ការរៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ជា​មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​។

​ខេត្ត​ព្រះសីហនុ មាន​សក្តានុពល​ក្នុងការ​ដឹកជញ្ជូន​មាន​ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវដែក ពិសេស​កំពង់ផែ​ទឹក​ជ្រៅ​នៅ​កម្ពុជា ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល ម្យ៉ាងទៀត​កំពង់ផែ​មិន​មាន​កំណើន​អន់ថយ​នោះទេ នៅតែ​បន្ត​សកម្មភាព​លើកដាក់​ទំនិញ​យ៉ាង​មមាញឹក ហើយ​កំពុង​បន្ត​អភិវឌ្ឍ​ជម្រៅ​ទឹក​កាន់តែ​ជ្រៅ​តាម​ជំហាន​ទី​១ ជំហាន​ទី​២ និង​ជំហាន​ទី​៣ បន្តបន្ទាប់​។​ព្រលានយន្តហោះ​អន្តរជាតិ កំពុង​ពង្រីក​វិសាលភាព​ទីលាន​ចុះចត​ពី ២,៥០០​ម៉ែត្រ ទៅ ៣,២០០​ម៉ែត្រ ដើម្បី​ឱ្យ​យន្តហោះ​មាន​កៅអី ៣​ជួរ​ចុះចត​បាន សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ និង​អ្នកវិនិយោគ មក​កាន់​ខេត្ត​ព្រះសីហនុ​។

​ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​បាន​បើក​ការដ្ឋាន​ស្ថាន​នា​ផ្លូវ​ល្បឿន​លៀន​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះសីហនុ គ្រោង​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ​។​

ឯកឧត្តម គួច ចំរើន បានបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​វិធានការ​ពីរ ទី​១ ស្លឹកត្នោត ខ្ចប់​ស្ករត្នោត ប្រគល់​ឱ្យ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​.) កសាង​ផ្លូវ​ក្រុងព្រះសីហនុ ៣៤​ខ្សែ ប្រវែង ៨២,៥០៥​ម៉ែត្រ សម្រេចបាន ៩៩,៩២​ភាគរយ លូ​បាន ១០០ ភាគរយ នៅ​បន្ត​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នឹង​បើក​ឱ្យ​ដំណើ​ការសាកល្បង នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​ផង​ដែរ និង​បន្ត​ដាំ​ដើមឈើ និង​ផ្កា ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព បរិស្ថាន បន្ត​អ៊ុត​កៅស៊ូ​នៅ​ដើម​ខែ​ធ្នូ​ខាងមុខ និង​គំនូស​ចរាចរណ៍​។

​សម្តេច​តេជោ ក៌​បាន​ប្រើប្រាស់​កញ្ចប់ថ​វិកាស​ន្សំ​របស់​ជាតិ ១០០​លាន​ដុល្លារ អនុវត្ត​ដោយ​ក្រសួង​ស​ធា​រណការ និង​ដឹកជញ្ជូន ស្ថាប នា​ផ្លូវ ១១​ខ្សែ ជួយ​សម្រួល​ចរាចរណ៍ និង​ការស្តារ​អូរ​ឈើទាល និង​ខ្នែង​ប្រវែង ១៦,៤៦០​ម៉ែត្រ និង​អូរ​ធម្មជាតិ ៥​ខ្សែ ប្រវែង ១១,០៨៧ ម៉ែត្រ​។ ផ្តើមចេញ​ពី​កត្តា​សន្តិភាព បាន​កើត​ចេញ​នូវ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​អត្ថន័យ​០៣ ខ្មែរ​ធ្វើ​បាន (​គឺ​ខ្មែរ​គិត ខ្មែរ​ធ្វើ និង​លុយ​របស់​ខ្មែរ​)៕

Filed in: ព័ត៌មានជាតិ