ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ព្រះមហាក្សត្រ យាង​បើក​សម័យប្រជុំ លើក​ទី​៣៣ ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះប្រធាន​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ស្តេច​សព្វព្រះរាជហឫទ័យ បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​បើក​សម័យប្រជុំ​លើក​ទី​៣៣ របស់​ឧត្តម​ក្រុមប្រឹក្សនៃ​អង្គចៅក្រម នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានឲ្យដឹងថា សម័យប្រជុំ​លើក​ទី​៣៣ មាន​របៀបវារៈ​ចំនួន​៧ ដូចជា​៖
​ទី​១៖ ពិនិត្យ និង​សម្រេច​អំពី​ការតែងតាំង​ប្រធាន​សាលាឧទ្ធរណ៍​តំបន់ ការផ្ទេរ និង​តែងតាំង​ប្រធាន អនុប្រធាន ចៅក្រម​សាលាដំបូង​រាជធានី​ខេត្ត​មួយចំនួន​
​ទី​២៖ ពិគ្រោះ​យោបល់​លើ​សំណើ​តែងតាំង អគ្គ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់ ការផ្ទេរ និង​តែងតាំង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ខេត្ត មួយចំនួន តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​
​ទី​៣៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​សុំ​អនុញ្ញាត​ច្បាប់ ទៅ​បន្ត​ការសិក្សា​របស់​ចៅក្រម​មួយរូប នៃ​សាលាដំបូង​ខេត្ត​កណ្តាល​
​ទី​៤៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​តែងតាំង​ស៊ុប​ក្នុង​ក្របខណ្ឌ​ចៅក្រម ចំពោះ​ចៅក្រម​កម្មសិក្សា ៣៩​រូប​
​ទី​៥៖ ពិគ្រោះ​យោបល់​លើ​សំណើ​តែងតាំង​ស៊ុប ក្នុង​ក្របខណ្ឌ​ព្រះរាជអាជ្ញា ចំពោះ​ព្រះរាជអាជ្ញារង កម្មសិក្សា ១៥​រូប តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​
​ទី​៦៖ ពិនិត្យ និង​សម្រេច​អំពី​ការ​កំណត់​ងារ​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​តាម​មុខ​តំណែង​
​ទី​៧៖ បញ្ហា​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ