(ភ្នំពេញ) ÷នៅព្រឹកថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយករដ្ឋបាល ប៉ុស្តិ៍នគរបាល និង លោកចៅសង្កាត់ស្រះចក ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន១១០នាក់ ។
អង្គវេទិកាបានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់សាម៉ី កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង ។