ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ ០២ នាក់​និង​ថ្នាំញៀន​មួយចំនួន​ត្រូវបាន​កម្លាំង​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សង្កែ​ចាប់​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:៣០​នាទី នៅ​ចំណុច​ក្រុមទី​០៦ ភូមិ​អន្លង់​ល្វា ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សង្កែ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន ករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទល្មើស ជាក់ស្តែង ។

​ក្នុង​កិច្ច​ប្រតិបត្តិការ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់​
​មានឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ រស់ លន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៦ ភូមិ​អន្លង់ ល្វា ឃំ​ុ​វត្ត​តា​មិម​
​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
២.​ឈ្មោះ ខុម សុ​គុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើ​ទាល​
​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​
​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​០២​កូន​ថង់ ទម្ងន់ ១,១៦​ក្រាម (​ទាំង​សំបក​)
-​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង (​ចាស់​) និង​កាំបិត​សាំ​ម៉ូ​រ៉ៃ​២​ដើម​កាបូបស្ពាយ​១​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។​

​ជនល្មើស និង វត្ថុតាង បច្ចុប្បន្ន​បាន​នឹង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចិត្តការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ