ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​ក្រុង​ដូន​កែវ ចុះ​អន្តរាគមន៍​រំដោះ​ទឹក​លិច ដែល​លិច​ផ្ទះ​ពលរដ្ឋ​ក្នុង​ក្រុង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ បន្ទាប់​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​រង​ការលិចលង់​ដោយសារ​ភ្លៀង​មួយ​មេ​ធំ កាល​ពី​យប់មិញ​នេះ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ម​ប៉ាន់ ភារៈ អភិបាលក្រុង​ដូន​កែវ​ស្ដីទី បាន​ដឹកនាំ​មន្ត្រី​ជំនាញ រួម​នឹង​គ្រឿងចក្រ ចុះ​ធ្វើ​ការកាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​កុំឲ្យ​លិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋត​ទៅ​ទៀត​។​

​លោក ប៉ាន់ ភារៈ បាន​ថ្លែងឲ្យដឹងថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ព្រងើយកន្តើយ ឬ​មិន​យកចិត្តទុកដាក់​ពី​ការលិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ផ្លូវ​សាធារណៈ​មួយចំនួន ដោយសារ​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​យប់មិញ​នោះទេ ពោល​បន្ទាប់​ពី​លិច​ផ្ទះ និង​ផ្លូវ​សាធារណៈ អាជ្ញាធរ​ក្រុង​ដូន​កែវ​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​រំដោះ​ទឹក​ចេញ ពី​ផ្ទះ​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​។​

​លោក​អភិបាលក្រុង​ដូន​កែវ​ស្តីទី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​តាមរយៈ​ការដាក់​សំរាម​នៅក្នុង​ធុង​ឲ្យបាន​ត្រឹមត្រូវ កុំ​បោះចោល​ពាស​វាល​ពាស​កាល​កាល ដែល​នាំ​ឲ្យ​ស្ទះលូ ជា​ពិសេស​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្រុង ក្នុង​ការដាក់​លូ​តាម​មុខ​ផ្ទះ​ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស ជៀសវាង​ដាក់លូ​ដោយ​ខ្លួនឯង​ដែលនាំឱ្យ​មាន​ផលវិបាក​ពេល​ភ្លៀង​ខ្លាំង​ម្ដងៗ​៕

 

Filed in: ព័ត៌មានជាតិ