ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ពុធ ១០​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម សូ វិសុ​ទ្ធី អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ តំណាង ឯកឧត្តម សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ឯកឧត្ដម ស សុង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​អភិបាលរងខណ្ឌ លោក លោកស្រី​ចៅសង្កាត់​-​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ និង​សង្កាត់​បឹងរាំង ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ១១៦​នាក់ ។​

​អង្គ​វេទិកា​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​លទ្ធផល នៃ​ការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នា​ពេលកន្លងមក និង​បាន​ទទួលយក​សំណួរ សំណើរ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​វេទិកា​ខាងលើនេះ ដោយ​ក្នុង​នោះ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ បាន​ធ្វើ​ការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយ​ដាក់​ចេញ​នូវ​ផែនការ​ជាក់ស្តែង​ទៅ​រដ្ឋបាល​សង្កាត់​សា​ម៉ី កម្លាំង​ពាក់ព័ន្ធ មន្ត្រី​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្រោយ​បញ្ចប់​វេទិកា​នេះ ឬ​តាម​នីតិវិធី​ជាក់ស្តែង ។​

Filed in: ព័ត៌មានជាតិ