ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​រៀបចំ​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៤​សង្កាត់​បន្ថែមទៀត នៅ​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ត​សាក់​សំពៅ រដ្ឋបាល​ខណ្ឌដង្កោ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៣ ដែល​មាន​ប្រជាពលរដ្ឋ​មកពី ០៤​សង្កាត់ រួមមាន​៖ សង្កាត់​សាក់​សំពៅ​, ក្រាំង​ពង្រ​, ពងទឹក និង​សង្កាត់​ព្រៃវែង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ​, លោក គុជ ស៊ី​និត ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​សង្កាត់​ក្រាំង​ពង្រ លោក ប៊ុន សេរី ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ និង​លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​, ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៤, សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​អភិបាលរង​ខណ្ឌ​, លោកនាយក នាយករង​ខណ្ឌ​, លោក​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២២១​រូប ,​ស្រី ៣៨​រូប​។​

​ក្នុង​វេទិកា ប្រជាពលរដ្ឋ​បាន​លើកសំណើ សំណូមពរ​ផ្ទាល់មាត់ និង​ជា​លាយលក្ខណ៍អក្សរ​សរុប​ចំនួន​១៥៖
១. វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ចំនួន ០២​សំណើ​។​
២. វិស័យ​ទឹកស្អាត ចំនួន ០២ សំណើ​។​
៣. វិស័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន ចំនួន ០៦​សំណើ​។​
៤. វិស័យ​អបរំ ចំនួន ០១​សំណើ​។​
៥. វិស័យ​អគ្គិសនី ចំនួន ០២​សំណើ​។​
៦. សេវាសាធារណៈ ០១​សំណើ​។​
៧. វិស័យ​បរិស្ថាន ចំនួន ០១​សំណើ​

​ក្នុងឱកាស​បើក​វេទិកា​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ​អាហារសម្រន់ មាន​នំ​ប៉ាវ ទឹកក្រូច ទឹក​សុទ្ធ​ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់​បរិភោគ​រួមគ្នា ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល និង​បាន​ធ្វើ​ការឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ​ជាក់ស្តែង តាម​សំណើ​និមួយៗ​របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​បន្ទាប់​ពី​បញ្ចប់​វេទិកា​សាធារណៈ​លោក​ឧត្តមសេនីយ៍ឯក​រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​ក៏​បាន​នាំយក​ទេយ្យវត្ថុ​រួមមាន ថវិកា​ចំនួន​០១​លាន​រៀល ទៀន​ធំ​០១​គូ ទឹក​សុទ្ធ​និង​ទឹកក្រូច​(​មូតាន់​) ២០​កេស អង្ករ​០៦​កា​រ៉ុង និង​មី​០៦​កេស ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​សាក់​សំពៅ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្លាំង​ការពារ​សណ្តាប់ធ្នាប់ និង​ក្រុមការងារ​យុវជន​ដែល​បាន​ចូលរួម​នៅពេល​នោះ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ