ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ប្រារព្ធ​ខួប​លើក​ទី​២៧ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​ប្រារព្ធ​ពិធី​ខួប​លើក​ទី​២៧ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០)​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ព្រមទាំងមានការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី តំណាង​ក្រសួង​ស្ថាប័ន ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​សេនានុព័ន្ធ​យោធា​ប្រទេស​ជា​មិត្ត​យ៉ាង​ច្រើន​ផង​ដែរ​។ ​

​ក្នុង​ពិធី​នេះដែរ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឡើង​អាន​សន្ទរកថា ពាក់ព័ន្ធ​នឹង​លទ្ធផល​ការងារ​ដែល​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បានសម្រេច​កន្លងមក ដើម្បី​ជា​ជម្រាប​ដល់​គណៈអធិបតី និង​ភ្ញៀវកិត្តិយស ដែល​អញ្ជើញ​ចូល​ក្នុង​ការ​កម្មវិធី​ជាដើម​។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​រំលឹក​ខួប​២៧​ឆ្នាំ នៃ​ការបង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ​ដែរ កងរាជអាវុធហត្ថ នឹង​មាន​ការបញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទីចាត់ការ​វិទ្យាស្ថាន​កង​រាជ​អាវុធហត្ថ (​កំបូល​) ដើម្បី​ជា​ការអបអរ​ដល់​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤​កក្កដា ២០១៩ ផងដែរ​។​

កងរាជអាវុធហត្ថ គឺជា​អង្គភាព​ទ័ព​ជំនាញ​មួយ ជា​ផ្នែក​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ​។
​កងរាជអាវុធហត្ថ​មាន​តួនាទី និង​ភារកិច្ច​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ការពារ​កិត្តិយស និង​ផលប្រយោជន៍​យោធា និង​ផ្តល់​កម្លាំង​គាំទ្រ ក្រសួង ស្ថាប័ន ដើម្បី​ពង្រឹង​ការអនុវត្តន៍​ច្បាប់​។ មាន​វិសាលភាព​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​ទៅលើ​យោធា​ក្នុង​ជួរ​កងទ័ព និង​លើ​ពលរដ្ឋ​ស៊ីវិល​ថែមទៀត​ផង​នេះ​៕

Filed in: ព័ត៌មានជាតិ