ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ការងារ​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ត្រីមាស​ទី ៣​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ប្រចាំត្រីមាស​ទី ១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ត្រីមាស​ទី ៣ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ​ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​លោក លោកស្រី​ជា​សមាជិក​សមាជិកា នៃ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា​ព្រមទាំង លោក​លោកស្រី​ជា​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ក្រុង​ស្រុក​ទាំង​៨ សរុប​ចំនួន ២៤ នាក់ ។​

​ក្នុង​គោលបំណង​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​បន្ត​ប្រចាំ​ត្រីមាស​ទី​៣​។ របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១. ស្តាប់​របាយការណ៍​សកម្មភាព​ប្រចាំ​ត្រីមាស​ទី ១ និង​ទិសដៅ​ការងារ​បន្ត​
២. មតិ​លើកឡើង​របស់​គណៈកម្មាធិកា​រ​សាខា​លើ​របាយការណ៍​ទាំងពីរ និង​ទិសដៅ​អនុវត្ត​បន្ត​
៣. ការលើកឡើង​របស់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ នូវ​សកម្មភាព​ការងារ​នៅ​ថ្នាក់​អនុសាខា បញ្ហា​ប្រឈម និង​ដំណោះស្រាយ​
៤. ការពិភាក្សា​រួម​នៃ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា ក្រុង ស្រុក​
៥. ឆ្លង​សេចក្តីសម្រេច ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​របស់​សាខា​អាណត្តិ​ទី ៥
៦. អនុសាសន៍​ផ្សេងៗ​
​បន្ទាប់ពី​លោក សរ វណ្ណា នាយក​សាខា អាន​របាយការណ៍​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​រួចមក​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កោតសរសើ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញ​ការងារ​មនុស្សធម៌​ប្រកប ដោយ​សកម្មភាព​រស់​រវើក​មាន​វិវត្តន៍​ពី​មួយ​ជំ​ហ៊ាន​ទៅ​មួយ​ជំ​ហ៊ាន ធ្វើឲ្យ​សាខា​ទទួលបាន​នូវ​ជោគជ័យ​គួរឲ្យកត់សំគាល់ ពិសេស​ការងារ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​កូវី​ដ​-១៩​។​

​លោក​ក៏​បាន​អបអរសាទរ និង​ការចូលរួម​របស់​គណៈ​កម្មា​ធិ​ការ​សាខា និង​អនុសាខា​នាពេលនេះ សរ​បញ្ជាក់​ឲ្យឃើញ​នូវ​ស្មារតី និង​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព ដែល​បាន​អនុវត្តន៍​កន្លងមក ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទស្សនៈវិស័យ និង បេសកកម្ម សកម្មភាព​ការងារ​ក្នុង​វិស័យ​មនុស្សធម៌ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​។ សមាជិក​នៃ​អង្គប្រជុំ បាន​ឯកភាព​ទាំងស្រុង​នូវ​របាយការណ៍​លទ្ធផល​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ ២០២០ មតិ​លើកឡើង​របស់​គណៈកម្មាធិកា​រ​សាខា លើ​របាយការណ៍​ទាំងពីរ និង​ទិសដៅ​អនុវត្ត​បន្ត​។​

​ប្រសាសន៍​បូកសរុប​កិច្ចប្រជុំ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា បាន​សំណូមពរ​ដល់​អនុសាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា និង​ពង្រឹង​បន្ថែម​លើ​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ ការងារ​ស្វែងរក​មូលនិធិ​ត្រូវ​ជួយ កៀរគរ​បន្ថែម និយាយ​ជា​រួម​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការងារ​ស្នូល របស់​សាខា និង​អនុសាខា​ទាំងអស់​បាន​អនុវត្ត​តាម​វិស័យ​ស្នូល​ទាំង ៤ ឲ្យមាន​ដំណើរការ​ល្អ​ស្រប​តាម អាណត្តិ​នៃ​ការងារ​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ