ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង និង​នាយក​រដ្ឋបាល​ថ្មី​ខេត្តបាត់ដំបង​, មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ត្រូវ​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ​ការ​ផ្តល់​ប័ណ្ណ​ក្រីក្រ ជូន​ពលរដ្ឋ​ឲ្យចំ​គោលដៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ រដ្ឋបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត​បាត់ដំបង និង​នាយក​រដ្ឋបាលខេត្ត​ថ្មី ក្រោម​វត្តមាន​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មាន​ការចូលរួម​ពី​លោក ងួន រ​តន​: អភិបាលខេត្ត​បាត់ដំបង​, លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​កងរាជអាវុធហត្ថ លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង បាត់ដំបង​អភិបាលក្រុង ស្រុក តំណាង​សាលាដំបូង​ខេត្ត​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជា​វិញ​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មេឃុំ​ចៅសង្កាត់​ជាច្រើន​រូប​ផង​ដែរ​។​

​លោក ឆាយ ម៉ា​ទី​ណាល់ ជា​នាយក​រដ្ឋបាលខេត្ត​បាត់ដំបង ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​បាត់ដំបង​ជំនួស​លោក ហឿង សុគន្ធ ដែល​ត្រូវ​ចូលនិវត្តន៍ ខណៈ​លោក មូល ធន នាយករង​រដ្ឋបាល ត្រូវបានតែងតាំង​ជា​នាយក​រដ្ឋបាល​ថ្មី​ជំនួស​លោក ឆាយ ម៉ា​ទី​ណាល់​។​

​ក្នុងឱកាស​នោះ​លោក ឡាំ ជា បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត និង​ថ្នាក់​មូលដ្ឋាន​ត្រូវអនុវត្ត​តាម​ថ្នាក់​លើ​ដាក់ចុះ​ស្តីអំពី​ការចុះពិនិត្យ​ស្រង់​ស្ថិតិ និង​ផ្តល់​ប័ណ្ណ​ក្រីក្រ ជូន​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ​ឲ្យបាន​ល្អ ចៀសវាង​មាន​បញ្ហា​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ពួកគាត់​។​

​លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត គណ​:​អភិបាលខេត្ត​មាន​ការគាំទ្រ​អភិបាលរង​ខេត្ត និង​នាយក​រដ្ឋបាល​ថ្មី ព្រមទាំង​ជួយ​ផ្តល់​បទពិសោធន៍​កន្លង​មក​ដល់​ពួកគេ ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​ធ្វើ​ការងារ​ដោយ​មាន​កិច្ចសហការ​គ្នា​បាន​ល្អប្រសើ​។​

​ជាមួយគ្នានេះ លោក ឡាំ ជា ក៏​បាន​ផ្តាំផ្ញើ​ដល់​គណ​:​អភិបាលខេត្ត ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ពិសេស​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព​ដល់​ពួកគាត់​។​

​លោក​ណែនាំ​ឲ្យ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការពារ​ជំងឺ​កូវី​ដ​-១៩​បន្តទៀត ព្រមទាំង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​ជ្រាប​ច្បាស់​ដើម្បី​នាំ​គ្នា​គោរព​ច្បាប់​កាត់បន្ថយ អត្រា​ស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ការផ្តល់​ថវិកា​ជា​សាច់ប្រាក់​ដល់​ជនក្រីក្រ​ដោយសារ​ជម្ងឺ​កូវី​ដ​-១៩​កន្លង​មក​ឲ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ