ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អភិបាល​រាជធានី​ភ្នំពេញ​៖ នៅ​ចុងខែ​កក្កដា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ នឹង​រើ​មក​រស់នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់ តាម​ប្រឡាយ​ស្ទឹងមានជ័យ​វិញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្តោះអាសន្ន​នោះ នឹង​រើ​ទៅ​រស់​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់ នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ វិញ​ហើយ ខណៈ​ការដ្ឋាន​ស្ថាបនា​ដោយ​បុក​ស៊ី​ផាយ និង​ស្ថាបនា​ផ្លូវ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ ស្ថាបនា​ឲ្យបាន​រួចរាល់​នៅ​ខែ​កក្កដា​នេះដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ​របាយការណ៍ នៃ​ការសិក្សា​ទិន្នន័យ​មូលដ្ឋាន នៃ​សហគមន៍​នៅ​តាម​ប្រឡាយ ស្ទឹងមានជ័យ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ស្វែងរក​ការគាំទ្រ​មតិ​លើ​វិស័យ រៀបចំ​ផែនការ​នគរ​រូប​ប​នីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ក្នុង​២​ទសវត្ស​រ៍ក​នេះ រាជធានី​ភ្នំពេញ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​កើនឡើង កំណើន​យានយន្ត កំណើន​ប្រជាពលរដ្ឋ ក៏​បាន​កើនឡើង​ដូចគ្នា​ដែរ​នោះ​។

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ក៏​បាន​ចំណាកស្រុក មក​រស់នៅ​រាជធានី​ភ្នំពេញ​យ៉ាង​កំហុស​ផងដែរ ខណៈ​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​សមា​ហរ​សមាហរណកម្ម​ចូលគ្នា បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន មក​សង់​លំនៅដ្ឋាន នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​។​

​លោក​បន្ដថា ជាក់ស្តែង​ប្រឡាយ​ស្ទឹងមានជ័យ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​មក​រស់នៅ​លើ​ប្រឡាយ ដែល​ធ្វើឲ្យ​កកស្ទះ​ចរន្ត​ទឹកហូរ និង​ធ្វើឲ្យ​មាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។​

​ជុំវិញ​បញ្ហា​ប្រឈម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ដឹកនាំ​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ រៀបចំ​អភិវឌ្ឍន៍​សហគមន៍ ឲ្យបាន​១០០​សហគមន៍​ក្នុង​មួយឆ្នាំ​។ ពាក់ព័ន្ធ​នឹង​ការរៀបចំ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការអភិវឌ្ឍន៍ សហគមន៍ ស្ទឹងមានជ័យ នៅ​នឹង​កន្លែង​ដោយ ប្រជាពលរដ្ឋ​ទទួលបាន​ដី​ស្របច្បាប់​នៅ​អម ប្រឡាយ​ស្ទឹងមានជ័យ​នេះ​តែម្តង ហើយ​ប្រឡាយ​ស្ទឹង​ជ័យ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​បុក​ស៊ី​ផាយ​ជញ្ជាំង​ប្រឡាយ ជាមួយ​នឹង​ការកសាង​ផ្លូវ អម​សងខាង​ប្រឡាយ​នេះ​ផងដែរ​។​

​បើ​គិត​មកដល់ពេលនេះ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ បាន​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ ពោល​គឺ​នៅក្នុង​បំណាច់​ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស ឲ្យទៅ​ស្នាក់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ជា​បណ្ដោះអាសន្ន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឲ្យ​ពួកគាត់​មក​រស់នៅ លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់ ដែល​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រទានកម្ម​ឲ្យ​ពួក​គាត់​នៅ​ដី​មួយ​ឡូត៍​ម្នាក់ នៅតាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​សហគម​ន៍​ក្រីក្រ ដូចគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការដោះស្រាយ​ជាមួយ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ស្មើនឹង​៨៧​ខ្នង​ផ្ទះ នៅ​សហគមន៍​បន្ទាយ​ស្លឹក ដែល​ពួក​គាត់​រស់នៅ​លើ​ផ្លូវ​សា​ធា​រណៈ លេខ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ជាង​២០​ឆ្នាំ​កន្លងមកនេះ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ដី​ឡូ​តិ៍ថ្មី ដី​ទំហំ​៤​ម៉ែត្រ​គុណ ១៥​ម៉ែត្រ ក្នុង​មួយ​ខ្នង​ផ្ទះ​ស្ថិត នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ហើយ​ប្រជាពលរដ្ឋ បាន​ទទួលយក​ដោយ​ក្តី​រីករាយ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ