ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋមន្ត្រី វង សូ​ត នាំយក​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ ប្រគេន​ទានវស្សា និង​បញ្ចុះ​បឋម​សីលា​សាងសង់​ព្រះវិហារ​វត្ត​ត្រពាំង​ថ្កូវ ក្នុង​ខេត្ត​ត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ បាន​នាំ​ថវិកា​២​ម៉ឺន​ដុល្លារ ប្រគេន​ទានវស្សា និង​បញ្ចុះ​បឋម​សីលា​សាងសង់​ព្រះវិហារ វត្ត​សិលា​រង្សី ហៅ​វត្ត​ត្រពាំង​ថ្កូវ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​
​នៅក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ជាម ច័ន្ទ​សោភ័ណ និង​នាយក​មូលនិធិ​ជនពិការ ប្រធាន​/​អនុប្រធាន​មន្ទីរ​ជំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ លោក វង សូ​ត បាន​លើកឡើង​ថា «​ប្រទេសជាតិ​យើង​សព្វថ្ងៃនេះ កំពុងតែ​មាន​រីកចម្រើន​ជា​លំដាប់ កំពុង​កសាង​លើ​គ្រប់​វិស័យ​ពិសេស​វិស័យ​ពុទ្ធចក្រ ក៏​ដោយសារ​តែ​ប្រទេស​មាន​សុខសន្ដិភាព ដែល​បានមក​ពី​ក្រោម​ការដឹក​នាំ​ដ៏​ត្រឹមត្រូវ និង​រឹងមាំ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​»​។​

​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួលបាន​ថវិកា​ពី​កម្មវិធី​របស់​រាជរដ្ឋាភិបាល ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ មេត្តា​យក​ថវិកា​នោះ ទៅ​ប្រើប្រាស់​ឱ្យបាន​ជា​ប្រយោជន៍​ដល់​គ្រួសារ ចៀសវាង​យក​ថវិកា​ទាំងនោះ ទៅ​ប្រើប្រាស់​ខុស​។​

​រដ្ឋមន្ត្រី វង សូ​ត ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជំងឺឆ្លង​ដ៏​កាច​សាហា​វកូវី​ដ​១៩ ដោយ​បង្កើន​ការ​ធ្វើ​អនាម័យ ដើម្បី​សុខភាព​រស់នៅ​ឱ្យបាន​ល្អ ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស​ឬ​ក្រ​ម៉ា និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល​កម្ចាត់​មេរោគ ត្រូវ​រក្សា​គម្លាត​ពីគ្នា ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​មេ​រោគកូ​វីដ​១៩ នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ចំពោះ​ទេយ្យទាន​សម្រាប់​ប្រគេន​ព្រះសង្ឃ ក្នុង​មួយ​វត្ត​ទទួលបាន ទៀន​វស្សា​, អង្ករ​, មី​, ត្រីខ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ទឹកក្រូច​, ទឹក​សុទ្ធ​, តែ​, ស្ករស​, សា​ដក់ ព្រមទាំង​ប្រគេន​បច្ច័យ​ប្រមាណ​ជាង​២៥.០០០$ សម្រាប់​កសាង​ព្រះវិហារ​វត្ត​សិលា​រង្សី ហៅ​វត្ត​ត្រពាំង​ថ្កូវ ផងដែរ​។​

​ចប់​ប្រសាសន៍​សំណេះសំណាល រដ្ឋមន្ត្រី វង សូ​ត និង​លោកជំទាវ ដឹកនាំ​ប្រតិភូ អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ទំហំ​៤x៦​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក​ស័ង្កសី ជូន​ដល់​លោក ថែ ម៉ុង អាយុ​៥៨​ឆ្នាំ ពិការ​ស្វិត​អវយវៈ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​ពី​កំណើត មាន​ទីលំនៅ​ក្នុង​ភូមិ​ដឹក​ពរ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ចំណាយ​អស់​ថវិកា​ចំនួន​១៦,០០៨,០០០​រៀល ជា​ថវិកា​បាន​មក​ពី​អំណោយ​សប្បុរសធម៌ ដែល​សប្បុរសជន​បាន​បរិច្ចាគ​ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ​៕

Filed in: ព័ត៌មានជាតិ