ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​ខណ្ឌ​ដូនពេញ ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់ និង​អភិវឌ្ឍន៍​ចិញ្ចើម​ផ្លូវ​សហព័ន្ធរុស្ស៊ី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការរៀបចំ​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់ និង អភិវឌ្ឍន៍​ចិញ្ចើមផ្លូវ​តាម​បណ្ដោយ​មហាវិថី​ប្រព័ន្ធ​រុស្ស៊ី​។​

​កិច្ចប្រជុំ​នោះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ដោយ​មាន​ការចូលរួម តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​រាជធានី​ភ្នំពេញ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន ក្រុមហ៊ុន អាជីវ​កម្មដ្ឋាន តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់ពី​ចំណុច​ស្ថានីយ​ប្រេង​តូ​តាល់ រហូត​ដល់​ផ្លូវ​លេខ​១៣២ ស្តុប​វត្ត​នាគវ័ន្ត ព្រំប្រទល់​ខណ្ឌទួលគោក​។​

​គួរបញ្ជាក់​ថា គម្រោង​សាងសង់​របង និង​អភិវឌ្ឍន៍​សោភ័ណភាព​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ នឹង​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្លង់​កម្មសិទ្ធិ លំនៅដ្ឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ជូន​បងប្អូន​នា​ពេល​កន្លង​ទៅ ឬ​ប៉ះពាល់​ដល់​ការប្រកប​អាជីវកម្ម នោះឡើយ ពោល​គឺ រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើ​ការស្ថាបនា​តែ​ចិញ្ចើមផ្លូវ​សាធារណៈ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ