ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ឃួ​ង ស្រេង​៖ ការផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ ដំណើរការ​ដោយ​រលូន និង​មាន​តម្លាភាព​សម្រេច​បាន​ជាង​៩០​ភាគរយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ធានា​ការដោះស្រាយ​ជីវភាព​ជូន​ពួកគាត់​ពិតប្រាកដ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អះអាង​ថា ដំណើរការ​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន មាន​តម្លាភាព និង​គ្មាន​ការកឹបកេង​សាច់ប្រាក់​ពី​ជន​ក្រីក្រ ជន​ងាយ​រងគ្រោះ​ឡើយ​។​

​លោក ឃួ​ង ស្រេង បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដំណើរការ​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ នៅក្នុង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដោយ​មាន​ការប្រុងប្រយ័ត្ន ជាទីបំផុត ពោល​គឺ​មិន​ឲ្យ​ក្រុម​ការងារពា​ក់​ព័ន្ធ ប្រព្រឹត្តិ​បាតុភាព​មិន​ប្រក្រី ណាមួយ​កើតឡើង​ឡើយ ដូចជា គ្មាន​ការជ្រើសរើស សាច់ញាតិ​របស់​ខ្លួនឯង ឬ​គ្មាន​ការកឹបកេង​លុយ​របស់​ជន​ក្រីក្រ​ជា​ដើម​។​

​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​នេះ បាន​ធ្វើឲ្យ​ដំណើរ​ការងារ​ផ្តល់​សាច់ប្រាក់​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ហើយ​ទទួល​ការ គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ចំណុច​នេះ យើង​បាន​ហាមប្រាម​ហើយ ដោយ​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​គ្រួសារ​អ្នក​មាន​សមត្ថកិច្ច អ្នក​មាន​សិទ្ធិ​វិនិច្ឆ័យ​ថា អ្នក​នេះ​ក្រ អ្នក​នោះ​ក្រ ហើយ​បើ​ដាក់​គ្រួសារ​របស់​ខ្លួន​គឺ​វារ​ស៊ើប​ណាស់ ចឹង​កិច្ចការ​នេះ យើង​បាន​ប្រជុំ​ទៅ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ទាំង​១០៥ មិនឲ្យ​មាន​មនោសញ្ចេតនា ដាក់​សាច់ញាតិ​របស់​ខ្លួន​ឡើយ​។​

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ រាជធានី​ភ្នំពេញ សម្រេចបាន​៩៣​ភាគរយ​ហើយ លើ​ដំណើរការ​ដំណើរការ​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង​១​ម៉ឺន​៨​ពាន់​បណ្ណ ពោល​គឺ​នៅសល់​តែ ជាង​៦០០​បណ្ណ​ទៀត ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទទួល​។​

​ការអះអាង និង​បញ្ជាក់​ខាង​លើ​របស់​លោក​ឃួង ស្រេង និង​លោក​ស្រីមុំ ចាន់​ដា​នី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្តល់​សាច់ ប្រាក់​ឧបត្ថម្ភ​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដោយសារ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ចំនួន​៥៦​ម៉ឺន​គ្រួសារ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​ដំណាក់កាល​ទី​១ ហើយ​ដំណាក់កាល​ទី​២ គ្រោង​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ដែល​នឹង​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្នភាព ក្រោយ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដែល​ជា​ការបូកបញ្ចូល​គ្នា នៃ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ និង ទីប្រជុំជន ដែល​ទិន្នន័យ​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ មាន​គ្រួសារ​ក្រីក្រ​បាន​កើន​ចំនួន​២៤,៩១៥​គ្រួសារ​៕

Filed in: ព័ត៌មានជាតិ