ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រកាស​តែងតាំង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ​, មន្ត្រីជាន់ខ្ពស់​ស្ថាប័នគយ ណែនាំ​ឲ្យ​ប្រធាន​ថ្មី ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)៖ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក នួន ចន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​លោក ខៀវ សារឿ​ន ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ​។​

​ពិធី​ប្រកាស​នេះ​មាន​ការចូលរួម​ពី​លោកស្រី លំ គន្ធា​រី អភិបាលរង​ខេត្ត​កំពង់ធំ​, លោក ប្រាក់ គឹម​នាគ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ មន្ត្រីរាជការ​គយ និង​រដ្ឋាករ អភិបាលក្រុង​-​ស្រុក តំណាង​កងកម្លាំង​ទាំង​បី​ប្រភេទ និង​អាជ្ញាធរ​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​។​

​លោក នួន ចន្ទ​រិទ្ធ បាន​ថ្លែងថា ការផ្លាស់ប្តូរ​គឺជា​ភារកិច្ច​ចាំបាច់ និង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​ស្របតា​ម​គោលនយោបាយ​ជាតិ​។ សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ ពុំទាន់​មាន​ប្រធាន​នៅឡើយ​ទេ មាន​តែ​ប្រធាន​ស្តីទី​តែប៉ុណ្ណោះ ដូច្នេះ​អ្នក​ឡើងកាន់តំណែង​ថ្មី​ត្រូវ​បន្ត​ដឹកនាំ​ឲ្យបាន​ល្អ​ប្រសើរ និង​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ត្រូវ​យកចិត្តទុកដាក់ ត្រួតពិនិត្យ ទំនិញ​ឆ្លងកាត់​ឲ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ​ផងដែរ ព្រោះ​ថា​ខេត្ត​កំពង់ធំ ជា​ខេត្ត​នៅ​ចំ​កណ្តាល​ប្រទេស​រាល់​ទំនិញ​ដឹក​មក​តែងតែ​មាន​ការ​ចន្លោះប្រហោង​។​

​លោក ខៀវ សារឿ​ន ដែល​ទើបតែ​ប្រកាស​ឡើង​កាន់តំណែង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ដូចខាងក្រោម​៖
*​បន្ត​គោរព​ឱ្យបាន​នូវ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​កម្ពុជា​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត​
*​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ចេះ​សហការគ្នា​ក្នុង​ការបំពេញ​ការងារ​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​រួម​ជូន​អង្គភាព​របស់​ខ្លួន​
*​បន្ត​ពង្រឹង​ឱ្យបាន​លក្ខណៈសម្បត្តិ​ទាំង​បួន​របស់​មន្ត្រីរាជការ​ស៊ីវិល​គឺ ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ​
*​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​គឺ​៖ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ មានសិការ​វិជ្ជាជីវៈ​និង​វប្បធម៌​សេវាសាធារណៈ​
*​ខិតខំ​ពង្រឹង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​ការងារ​ជំនាញ​ដែល​ខ្លួន​ទទួលបន្ទុក ព្រមទាំង​បន្ត​រៀនសូត្រ​ស្វែងយល់​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ជាពិសេស​ចំណេះដឹង​ផ្នែក​ភាសា និង​ផ្នែក​ព័ត៌មានវិទ្យា​ដើម្បី​អភិវឌ្ឍ​ខ្លួន​ស្រប​តាម​ការវិវត្តន៍ នៃ​ស្ថានភាព​សង្គម​៕

Filed in: ព័ត៌មានជាតិ