ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ម៉ាត់ សេត នាំយក​អំណោយ​សប្បុរស​ជន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋាន​ឃុំ និង​ស្រុក​ទឹកឈូ ព្រមទាំង​ក្រុម​យុវជន​(​ស​.​ស​.​យ​.​ក​) យុវជន​(​សម្ព័ន​យុវជន​មុស្លឹម​កម្ពុជា​)​និង​ស​ការី បាន​នាំយក​អំណោយ​របស់​សប្បុ​រស​ជន​ប្រទេស​សិង្ហ​បុរី តាមរយៈ​អង្គការ (Global Ehsan Reliefs Cambodia)​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​៥០​គ្រួសារ រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ​នឹករលឹក និង​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​ទាំងពីរ តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ផ្ដាំផ្ញើ​ដល់ មន្ត្រី​រាជរដ្ឋាភិបាល គ្រប់​ជាន់ថ្នាក់​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​សួរសុខទុក្ខ និង​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​ពូជសាសន៍ មិន​រើសអើង ពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​និង​ឧប្បត្តិហេតុ​ផ្សេងៗ ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​និង​គ្មាន​ការដោះស្រាយ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។

​ស្រប​ពេល​ពេល​រដូវ​នេះ​ជា​រដូវវស្សា អ្នកតំណាងរាស្ត្រ​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ មាន​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​ជាដើម​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ និង​បាន​ណែនាំ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ឲ្យមាន​ការយកចិត្តទុកដាក់​បង្កបង្កើតផល​ដើម្បី​បង្កើត​ជីវភាព​គ្រួសារ​។

​ក្នុងឱកាស​នោះ​ដែរ​អ្នកតំណាងរាស្ត្រ ក៏​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដោយ​បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក កំពុង​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ហើយ​ជំងឺ​កាច​សាហាវ​នេះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​បានឡើយ​។

​ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​និង​ចូលរួម​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​ឲ្យបាន​ខ្ពស់​តាម​បទបញ្ជា​រប​ស់​រាជរដ្ឋាភិបាល ពិសេស​ត្រូវ​ធ្វើ​អនាម័យ​ដោយ​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ជាប់​ជាប្រចាំ​។​

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ ទាំង​៥០​គ្រួសារ​ពេល​នោះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២០ គីឡូក្រាម​, ស្កសរ​, ប្រេង​ឆា​, ត្រីខកំប៉ុង​, មី​, និង​ទឹកដោះគោ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ