ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​បណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៤៣​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ បាន​ប្រារព្ធ​ពិធី​ប្រគល់​បណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ រួម​ទាំង​ថវិកា​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៤៣​គ្រួសារ ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រោម​អធិបតី​លោក សួន រិនឌី អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ លោក ហែម អាន ប្រធាន ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោក ម៉ី ចិ​ត្រា ប្រធាន​ក្រុមការងារ​ចុះជួយ មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​២​។​
​ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល​នេះដែរ ក៏​បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មួយ​គ្រួសារៗ ទទួលបាន អង្ករ​ចំនួន ២៥​គីឡូក្រាម​, មី​ជាតិ​ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន ០៤​ដុំ​តូច​, ទឹកត្រី ០១​យួរ និង ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ គណៈអធិបតី ក៏​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ