ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ខណ្ឌដង្កោ រៀបចំ​វេទិកា​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៥​សង្កាត់​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ០៩ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ត​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ បាន​រៀបចំ​វេទិកា​សាធារណៈ រួម​ជាមួយ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៣ សម្រាប់​ប្រជាពលរដ្ឋ​មក​ពី​សង្កាត់​ចំនួន ០៥ រួមមាន ៖ សង្កាត់​ព្រែក​កំពឹស សង្កាត់​រលួស សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន និង​សង្កាត់​គង​ន​យ ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ​, ឯកឧត្តម លាង មុនី​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​, ឯកឧត្តម ប៊ុន សេរី ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​, លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​លោក លោកស្រី​ក្នុង​ជួរ​ក្រុមការងារ និង​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់ ដែល​មាន​វត្តមាន​ចូលរួម​សរុប​ចំនួន ៣៨៩​នាក់ ក្នុងនោះ​ស្រី ១៥៦​នាក់ ។​

​ក្នុងឱកាស​បើក​វេទិកា​នោះ​ផង​ដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ​អាហារសម្រន់ មាន​នំ​ប៉ាវ ទឹក​អំពៅ ទឹក​សុទ្ធ​ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់​បរិភោគ​រួមគ្នា ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល បំផុត​។​

​តាមរយៈ​អង្គ​វេទិកា សមាជិក​ចូលរួមបាន​លើកសំណើ​ជា​លាយលក្ខណ៍អក្សរ និង​ផ្ទាល់មាត់​សរុប​ចំនួន ៣៥​សំណើ ក្នុងនោះ​ផ្ទាល់មាត់ ៦​សំណើ ដែល​ពាក់ព័ន្ធ​និង​វិស័យ​មួយចំនួន​ដូចខាងក្រោម ៖
១- វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ចំនួន ១​សំណើ ។​
២- វិស័យ​ទឹកស្អាត ចំនួន ៩​សំណើ ។​
៣- វិស័យ​សាធារណការ ដឹកជញ្ជូន ចំនួន​១៥​សំណើ ។​
៤- វិស័យ​អប់រំ ចំនួន ១​សំណើ ។​
៥- វិស័យ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ចំនួន ១​សំណើ ។​
៦- វិស័យ​អគ្គិសនី ចំនួន ៤ សំណើ ។​
៧- វិស័យ​ធនធានទឹក ចំនួន ២​សំណើ ។​
៨- វិស័យ​បរិស្ថាន ចំនួន ២​សំណើ ។​

​ជាមួយគ្នានេះ ក្រុម​ការងារ​តាម​ជំនាញ​បាន​ធ្វើ​ការឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ​ជាក់ស្តែង តាម​សំណើ​និមួយៗ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។​

​បន្ទាប់​ពី​បញ្ចប់​វេទិកាសាធារណៈ ឯកឧត្តម រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​ក៏​បាន​នាំយក​ទេយ្យវត្ថុ​រួមមាន ថវិកា​ចំនួន​០១​លាន​រៀល ទៀន​ធំ​០១​គូ ទឹក​សុទ្ធ​និង​ទឹកក្រូច​(​មូតាន់​) ២០​កែស អង្ករ​០៦​កា​រ៉ុង និង​មី​០៦​កែស ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្លាំង​ការពារ​សណ្តាប់ធ្នាប់ និង​ក្រុមការងារ​យុវជន​ដែល​បាន​ចូលរួម​នៅពេល​នោះ​ផង​ដែរ ៕
​ទីចាត់ការ សារព័ត៌មាន​និង គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​

Filed in: ព័ត៌មានជាតិ