ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡេីង​វិញ ប៉ុន្តែ​ត្រូវ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ នៅ ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចេញ​លិខិត​មួយច្បាប់​ជូន​ដំណឹង​ថា ម្ចាស់​អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខា​រ៉ា​អូខ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​បើក​ដំណើរការឡេីង​វិញ ប៉ុន្តែ​ត្រូវ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ។

​លិខិត​លិខិត​ជូនដំណឹង​របស់​ឯកឧត្តម ឃួ​ង ស្រេង តម្រូវឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ត្រូ​វ​គោរព​ពីរ​ចំណុច ១-​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម តាម​យន្តការ​ច្រក ចេញចូល​តែ​មួយ រាជធានី​ភ្នំពេញ និង​២- គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​និង​វិធាន​សុវត្ថិភាព របស់​ក្រសួង​ទេសចរណ៍​។​

​ឯកឧត្តម​បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​ថា ដោយយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ​០៥ ប្រក ចុះ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ។

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​អះអាងថា ការអនុញ្ញាតឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដំណើរការ​ឡើងវិញ គឺ​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ ៕

Filed in: ព័ត៌មានជាតិ