ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង អធិការ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​អធិការ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

​កម្មវិធី​នេះ​រៀបចំ​ឡើង​ក្រោម​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លោក ភួន ឈីម អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាទី​ផងដែរ​។​

លោក​វរសេនីយ៍ទោ ឆាយ កែវ​មុន្នី ដែល​ទើប​ទទួលបាន​ការតែងតាំង​តួនាទី​ថ្មី ជា​អធិការ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាទី បង្ហាញ​ការប្ដេជ្ញាចិត្ត​ខិតខំ​យកចិត្តទុកដាក់ បំពេញ​តួនាទី ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ព្រមទាំង​បង្ហាញ​ពី​ភាពស្មោះត្រង់​នឹង​ជាតិ សាសនា ព្រះមហាក្សត្រ គោរព និង​អនុវត្ត​យ៉ាង​ស្មោះត្រង់ តាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ប្រព្រឹត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​សច្ចៈ​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់ បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិន័យ​របស់​កងកម្លាំង រក្សា​អង្គភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ឱ្យបាន​ល្អ​ប្រសើរ​។​

ឧត្តមសេនីយ៍ទោ សុខ សំណាង ក៏ដូចជា​លោក ភួន ឈីម បាន​សម្ដែង​ការលើកទឹកចិត្ត​ខ្ពស់ ចំពោះ​ការប្ដេជ្ញាចិត្ត របស់​លោក​អធិការ​ថ្មី ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ឱ្យ​ទទួលបាន​ជោគជ័យ ពោល​គឺ​ក្នុងនាម​នគរបាល​ក្នុង មូលដ្ឋាន​ត្រូវ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យបាន​ទាន់​ពេលវេលា ជាពិសេស​ធានា​ការពារ​ឲ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ដោយ​បន្ត​អនុវត្តន៍​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​រ​៕

Filed in: ព័ត៌មានជាតិ