ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សារ​សម្តេច​ហ៊ុន​សែន​ក្រើនរ​ឮ​ក​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុវត្ថិភាព​អោយបាន​ល្អ​ជាពិសេស​កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​មក​ទល់​ថ្ងៃនេះ​ស្ថានភាព​ការឆ្លង​រាល​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ក្នុង​ពិភពលោក​បាន​កើនឡើង​ដល់ 11,500,302 នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ 535,759 នាក់​តាម​ការបញ្ជាក់រ​បស់ WHO​។​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុវត្ថិភាព​អោយ​បានល្អ ជា​ពិសេស​កុំ​អោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។ ត្រូវ​ក្រើនរំលឹក​ដល់​កូនចៅ​តូចៗ​នៅក្នុង​បន្ទុក​អោយ​ចេះ​ការពារ​ខ្លួន ហើយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ឬ​ទឹក​អាល់​កុល និង​ពាក់​ម៉ាស់​ការពារ​ខ្លួន​។ នៅ​ផ្សារ​រដ្ឋ​និង​ឯកជន តូប​ឬ​ហាង​លក់​ឥ​វ៉ាន់ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេស​ក្លីនិក និង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​ត្រូវ​មានជែល​ឬ​អាល់កុល​និង​ម៉ាស់​សម្រាប់​អតិថិជន​ប្រើប្រាស់​ចៀសវាង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​។​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព​មាន​លទ្ធផល​អវិជ្ជមាន​ហើយ​បាន​អនុញ្ញាត្តិ​អោយ​ទៅ​រស់​នៅ​ដាច់​ដោយឡែកនៅ​តាម​ផ្ទះ ចំនួន ១៤​ថ្ងៃ សូម​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​អោយបាន​ត្រឹមត្រូវ​ហាម​ដើរ​ចេញ​មាន​ទំនាក់ទំនង​ក្រៅ​ផ្ទះ​ទោះបី​គ្មាន​មន្ត្រី​សុខាភិបាល​នៅ​ជាមួយ​ជាប់​ក៏ដោយ​។​ជូនពរ​បងប្អូន​ជួបតែ​សំណាងល្អ នឹង​បាន​ចៀស​ផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ គ្រប់ៗ​គ្នា​៕​សហការី​

Filed in: ព័ត៌មានជាតិ