ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ទីបំផុត ! តុលាការ​សម្រេច​ឃុំខ្លួន​អភិបាលរង​ខេត្ត​បាត់ដំបង និង​ឧកញ៉ា សង ថន ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ទីបំផុត​! ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណ​: នៅ​រសៀល ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង​ឧកញ៉ា សង ថន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ បានទម្លាយអោយអ្នកសារព័ត៌មានដឹងថា លោក ស៊ូ អា​រ៉ា​ហ្វាត់ ត្រូវបាន​តំណាង​អយុ្យ​ការអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ លោក សឿន មុន្នី​រ័ត្ន ចោទប្រកាន់ ចំនួន​៣​បទល្មើស រួមមាន បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។ ចំណែក​លោក​ឧកញ៉ា សង ថន ត្រូវបាន​ចោទប្រកាន់​ចំនួន ២​បទល្មើស រួម​មាន​បទ​ផ្តើមគំនិត​គិត ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គេង​បំបាត់​ដោយ​ទុច្ចរិត​។​

លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង​ឧកញ៉ា សង ថន ដែល​ជា​ឈ្មួញ​ដីធ្លី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ឱ្យ​តំណាង​អយ្យការ​បន្ត​បើក​ការសាកសួរ អំពី​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

លោក ស៊ូ អា​រ៉ា​ហ្វាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំ​មកកាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មានយ៉ាង​ដូច្នេះ​ថា​៖ «​គាត់ (​លោក ស៊ូ អា​រ៉ា​ហ្វាត់​) ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​នេះ​តែម្តង​»​។

លោក ឱម យ៉ិនទៀង បាន​ជឿជាក់ថា ករណី​នេះ​ជា​ករណី​តែមួយ ជាមួយ​ករណី​ឧកញ៉ា សង ថន ដែល ACU បាន​ឃាត់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​។​
​ដោយឡែក លោក​ឧកញ៉ា សង ថន ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​នាំ​ខ្លួន មក​សាកសួរ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​នេះ​ដែរ​។

បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​ប្រឆាំង​អំពើពុករលួយ ការឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ពាក្យបន្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​៕

 

Filed in: ព័ត៌មានជាតិ