ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​រាជធានី​ភ្នំពេញ ឈប់​ឱ្យ​បិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន​, ការចែក​ខិត្តបណ្ណ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការបិត​ផ្សាយ​បណ្ណ​ព័ត៌មាន ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការចែក​ខិត្តបណ្ណ​ផ្សេងៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ​។

​ក្នុង​សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ធ្វើ​ការណែនាំ ឲ្យ​បញ្ឈប់​ការបិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការចែក​ខិត្តបណ្ណ​ផ្សេងៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ​ជាច្រើនលើក​។​

ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​សង្កេតឃើញ​មាន​អង្គភាព ស្ថាប័ន​ឯកជន វិទ្យាស្ថាន​អប់រំ ក្រុមហ៊ុន​នានា បន្ត​ធ្វើ​ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តបណ្ណ តាម​ភ្លើងស្តុប បិត​ផ្សាយ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វីស ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧគ្ឃេសនាសព្ទ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺម៉ក និង​ការ​ដាក់ឆ័ត្រ តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ីម​កាត ព្រមទាំង​ចែក​ខិត្តបណ្ណ​ផ្សេងៗ ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សោភណភាព សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

ដើម្បី​រួមចំណែក​លើកកម្ពស់​សោភណភាព និង​កិត្យានុភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ជា​ថ្មី​ម្ដងទៀត ដល់​គ្រប់​អង្គភាព ស្ថាប័ន​ឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តបណ្ណ​តាម​ភ្លើងស្តុប បិត​ផ្សាយ​បណ្ណ ព័ត៌មាន បណ្ណ​ផ្សាយពាណិជ្ជកម្ម​នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វីស ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧគ្ឃេសនាសព្វ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺម៉ក និង​ការដាក់ឆ័​ត្រតា​មដង​ផ្លូវសាធារ​ណៈ​ចែក​ស៊ីម​កាត ព្រមទាំង​ចែក​ខិត្តបណ្ណ​ផ្សេងៗ​។​

ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង​នគរបាល​ប៉ុស្តិ៍ ត្រូវ​យកចិត្តទុកដាក់ សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ ហើយ​ត្រូវ​ធ្វើ​ការអប់រំ ឬ​តម្រូវ​ឲ្យ​ចុះ​កិច្ចសន្យា ចំពោះមុខ​សមត្ថកិច្ច ឲ្យបាន​ច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល ឲ្យបាន​ស្អាត​នូវ​សម្ភា​រដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោភណភាព និង​របៀបរៀបរយ​សង្គម​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា ក្នុង​ករណី​មិន​រាងចាល ត្រូវ​ធ្វើការ​ផាកពិន័យ​ទៅតាម​ស្ថាន​ទម្ងន់​ទោស ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕
​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​៖

Filed in: ព័ត៌មានជាតិ