ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​បាន​ដើរ​តួនាទី​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​និង​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​រីកចម្រើ​ន​ដូច​សព្វថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​) អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​លើកឡើង​ថា បច្ចុប្បន្ន ផ្ដើមចេញ ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​រឹងមាំ បាន​ធ្វើឲ្យ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​និង​រួមចំណែក​ជួយ​កិច្ចការ​សង្គម ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​រីកចម្រើន​យ៉ាង​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិន​ដូច​អ្នក​ប្រឆាំង​ក្រៅច្បាប់​មួយចំនួន​បាន​លើកឡើង​នោះ​ឡើយ​។

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់​លោក សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​មូលដ្ឋាន​ក្រុង​កំពត ក្នុងឱកាស​អញ្ជើញ នាំ​បច្ច័យ ទេយ្យវត្ថុ ទៀន​ចំណាំ​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​ដែល​និមន្ត​មកពី​វត្ត​ចំនួន​៧​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ដែល​ពិធី​នេះ​ធ្វើឡើង នៅ​វត្ត​ត្រើយ​កោះ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ពិធី​នោះ​ក៏​មាន​ការចូលរួម​ផងដែរ ពី​សំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​ក្រុមគ្រួសារ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពត និង​ប្រជា​ពុទ្ធបរិស័ទ​ប្រកបដោយ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​។​

​លោក សោម ចិន បាន​បន្ត​លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ក្នុង​មាគ៌ា​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ របស់​សម្ដេច​តេជោ ហ៊ុន សែន ដោយ​មាន​ការគាំទ្រ​ជា​មហា​សាមគ្គី​ដ៏​រឹងមាំ របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ បាន​ធ្វើឲ្យ​ប្រទេសជាតិ​រីកចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ជា​បន្តបន្ទាប់​។

​ជាក់ស្ដែង បច្ចុប្បន្ន បើទោះបី​កម្ពុជា ក៏​ដូចជា​ខេត្ត​កំពត កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ក្តី ថ្នាក់ដឹកនាំ​និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ រួម​នឹង​ព្រះសង្ឃ​ក្នុង​ខេត្ត​កំពត​ទាំងមូល​តែងតែ​បាន​សហការ​គ្នា​យ​ក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច ជួយ​ដល់​ប្រជាពលរដ្ឋ ប្រឈម​ការខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​។ ពិសេស​វត្ត​អារាម​និង​ព្រះសង្ឃ រមែង​បាន​និមន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ទាំង​វិធានការ ការពារ​និង​ការអប់រំ ព្រមទាំង​ឧបត្ថម្ភ​នូវ​ថវិកា​ស្បៀងអាហារ​សម្ភារៈ​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ការខ្វះខាត​ជា​បន្តបន្ទាប់ ស្រប​ទៅ​នឹង​អនុសាសន៍​ណែនាំ​ផ្តាំផ្ញើ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សួរ​សុខទុក្ខ ពី​សុខភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ និង​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ ដែល​អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​មិន​បាន​ដឹង​និង​មិន​បាន​ដោះស្រាយ​ឡើយ​។

​ជាង​នេះ​ទៅ​ទៀត​តាមរយៈ​ប័ណ្ណ​សមធម៌ ប្រមុខ​រាជរដ្ឋាភិបាល បាន​នឹង​កំពុង ជំរុញ​ជួយសង្គ្រោះ​ស្ថានភាព គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ជា​ជំ​ហ៊ានៗ​បណ្តើរៗ មាន​ចំនួន​ប្រមាណ​ជិត​៦០​ម៉ឺន​គ្រួសារ ក្នុងនោះ​ខេត្តកំពត ក៏​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​គ្រួសារ និង​ដោយឡែក​សម្រាប់​ក្នុង​ក្រុង​កំពត​ក៏មាន​ចំនួន​ប្រមាណ​ជាង​២​ពាន់​គ្រួសារ​ផងដែរ​។​

​លោក សោម ចិន ក៏​បាន​ថ្លែងអំណរគុណ​កោត​ស​សើរ​ចំពោះ ទឹកចិត្ត សទ្ធា​ជ្រះថ្លា របស់​មន្ត្រី​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ក្រុង​កំពត ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​តែងតែបាន​ចូលរួម​ជាមួយ​ឯកឧត្តម​និង​ក្រុមគ្រួសារ ជា​ទៀងទាត់​រៀងរាល់ឆ្នាំ មិន​ដែល​អាក់ខាន​ដើម្បី​ទ្រទ្រង់​នៅក្នុង​រដូវ​កាល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ។​

​ក្នុងឱកាស​នោះ​បច្ច័យ​ដែល​អម ទេយ្យវត្ថុ​និង​ទៀន​ចំណាំ​ព្រះវស្សា​ដែល​បាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៧​វត្ត​ដោយ​វត្ត​នីមួយៗ ទទួលបាន​បច្ច័យ​ចំនួន​៩៧​ម៉ឺន​រៀល ដោយឡែក​វត្ត​ត្រើយ​កោះ​ទទួលបាន​បច្ច័យ​ចំនួន​១​លាន​៧​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ