ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯក​បណ្ឌិត ជា តារា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ មូលដ្ឋា​ន​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង នាំយក​ទយ្យ​វត្ថុ ព្រមទាំង​បច្ច័យ​ផង​ប្រគេន​ព្រះសង្ឃ​នៅ​ទី​អារាម​ក្នុង​វត្ត​លួង ផែង នា​ស្រុក​ថ្មគោល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ សៅរ៍ ១៤​កើត ខែអាសាឍ​ឆ្នាំជូត​ទោ ស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី ៤​ខែ កក្កដា ឆ្នាំ​២ ០២០ នៅក្នុង​បរិវេណ​វត្ត​លួង ផែង​ហៅ​វត្ត​គោក​ឃ្មុំ ស្ថិត នៅ​ភូមិ​កណ្តាល​ត្បូង​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ ឯក​បណ្ឌិត ជា តារា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ មូល ដ្ឋា​ន​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល បាន​នាំ​យក​ទយ្យ​វត្ថុ​ព្រមទាំង​បច្ច័យ​ផង​ប្រគេន​ព្រះសង្ឃ​នៅ​ទី​អារាម​ក្នុង​វត្ត​លួង ផែង នា​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
+​ទាន​ព្រះវស្សា 4 គូ​
+​អង្ករ 4 បាវ​
+​ត្រីខ 8 យួរ​
+​ទឹកត្រី 4​យួរ​
+​ទឹកស៊ីអ៊ីវ 4 យួរ​
+​ទឹកក្រូច 4 កេស​
+​មី 4 កេស​
+​ទឹក​សុទ្ធ 8 កេស​
+​តែ​ទឹកដោះ 4 កញ្ចប់​
+​ធៀង 4

​ចូលរួម​ជាមួយ​ឯកឧត្តម មាន​លោកជំទាវ ជា​ភរិយា​ឯកឧត្តម លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​មន្ត្រីនគរបាល​ចំណុះ នគរបាល​ស្រុក សមាជិក​ក្រុមការងារ -​ថ្នាក់​ចុះ​មូលដ្ឋាន​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល រួម​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើនរូប ។​

​សូម​ជម្រាប​ជូន​ថា​ពិធី​បុណ្យ​ចូល​ព្រះវស្សា​គឺជា ពិធីបុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធសាសនា និង​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ ។

​ម្យ៉ាងវិញទៀត ពិធី​បុណ្យ​ចូល​ព្រះវស្សា​គឺជា​ការរៀបចំ​ឱ្យ​ភិក្ខុ​ស ង្ឃ​និង​សាមណេ​ឈប់​សម្រាក​នៅ​ទី​ណាមួយ​ឬ​ក្នុង​វត្ត​អារាម​ណាមួយ​ក្នុង​រយៈពេល​៣​ខែ​ក្នុង​រដូវ​ធ្លាក់ភ្លៀង និង មិន​អនុញ្ញាត​អោយ​និមន្ត​ទៅ​ទី​ឆ្ងាយ ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើក លែង​តែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូច​ជា​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ដោយ​តាំងចិត្ត​ត្រលប់​មក​វិញ​ក្នុង រយៈពេល ៧​ថ្ងៃ​។

​ដោយ​បាន​យល់ដឹង​អំពី​បញ្ហា​ខាងលើ​នេះ​ទើប​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ និង​ប្រតិបត្តិ​តាមផ្លូវ​ព្រះពុទ្ធ​សា​សា​នា​បាន​នាំយក​នូវ​ទយ្យ​វត្ថុ និង​បច្ច័យ​ផង ប្រគេន​ចំពោះ​ព្រះសង្ឃ​នៅ​តាម​ទី​អា រាម​នានា ដើម្បី​ជា​ការរួមចំណែក​លើកស្ទួយ​ព្រះ​ពុ ទ្ធសា​សនា និង​សម្រាប់​ព្រះសង្ឃ​មាន​លទ្ធភាព​ប្រើប្រាស់ ក្នុង​ផ្លូវ​សា​នា​និង​បំពេញ​កិច្ច​ផ្សេងៗ​អស់កាល​ត្រីមាស​តាម​ពុទ្ធបញ្ញតិ្ត ៕

Filed in: ព័ត៌មានជាតិ