ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រាជរដ្ឋាភិបាល អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុម័ត​ទាំងស្រុង​ហើយ នៅក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​គណៈរដ្ឋមន្ត្រី​កែសម្រួល​ពាក្យពេចន៍​មួយចំនួន​។​

បើ​តាម​លោក ផៃ ស៊ីផា​ន សេចក្ដីព្រាងច្បាប់​ស្ដីពី «​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​» ត្រូវបាន​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ ដោយ​បាន​ចំណាយពេល​អស់​ប្រមាណ​ជាង ៩​ឆ្នាំ​មកហើយ​។ សេចក្តីព្រាងច្បាប់​នេះ មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន កិច្ច​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី សរុប​ទាំងអស់​មាន​ចំនួន ៥៥​លើក​។​

សេចក្ដីព្រាងច្បាប់​នេះ​មាន ១២​ជំពូក និង ៩៧​មាត្រា ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័ណ និង​ល្បែង​ពាណិជ្ជកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការគ្រប់គ្រង​មណ្ដល​ល្បែង​ពាណិជ្ជកម្មស​មាហ​រ័ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម​។ សេចក្តីព្រាងច្បាប់​នេះ នឹង​កំណត់​សមត្ថកិច្ច វិធាន និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័ណ និង​ល្បែង​ពានិជ្ជកម្ម សិទ្ធិ និង​កាតព្វកិច្ច​របស់​រូបវន្ត​បុគ្គល និង​នីតិបុគ្គល ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់ ឬ​ចូលរួម​នៅ​ក្នុង​ល្បែង​ពាណិជ្ជកម្ម និង​កំណត់​សិទ្ធិ​ជា​ម្ចាស់​លើ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័ណកម្ម និង​លើ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បង្កើត​ស្ដង់ដារ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័ណកម្ម និង​ល្បែង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ