ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ដេ​ី​ម្បីការ​ពារ​ជីវិត​របស់យើង​និង​ជីវិត​អ្នកដទៃ ! * គ្រឿងញៀន​បាន​បំផ្លាញ​ជីវិត​របស់​អ្នក​និង​គ្រួសារ​អ្នក​យ៉ាង​ពិតប្រាកដ​៖

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ព្រហស្បតិ៍​១២ កើត​ខែអាសាឍ​ឆ្នាំជូត​ទោស័ក .​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០២​ខែកក្កដា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៣​និង ០០​នាទី នៅ​ចំណុច​ក្រុមទី​១១​ភូមិ​ថ្មី ឃុំ​តា​មុីន ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាន ន គរ បាល ខេត្ត​បា ត់ ដំបង ព្រមទាំង​អនុវត្ត​តាម​ការណែនាំ​ជំនាញ​ពី​លោក ឧត្តម សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែនកា​រងារ ប្រឆាំង​គ្រឿងញៀន លោក វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​ជម្រុញ ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្មុំ តា​មីន បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុស ច្បាប់ នូវ​សារធាតុ​ញៀន​០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​ក្នុង​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​គឺ​៖
១-​ឈ្មោះ ពៅ តាវ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ភូមិ​ថ្មី​ឃុំ តា​ម៉ឺន​ស្រុក​ថ្មគោល ខេត្ត​បា ត់ ដំបង​។
២-​ឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី​ឃុំ​តា​មុឺន​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
-​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់ប្លាស្ទិក​ចំ នួន ០៥​ថង់​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE ទម្ងន់​៧,៩៧​ក្រាម​
២-​ទូរស័ព្ទដៃ​ចំ នួន ០១​គ្រឿង​
៣-​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ជាមួយ​នឹង​ការបង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​នេះ​ជន​ស្ស័​យ​ឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅ មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន​លេខ​៤៩៩​ត​.​ព្រ ចុះ​ថ្ងៃ​ទី​២៣ ខែ មិថុនា ឆ្នាំ ២០២០​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក អ៉ីវ សុវណ្ណ ចោទប្រកាន់​ឈ្មោះ​ខាងលើ​ពី​បទ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្តិ​នៅ​ខេត្ត​បាត់ដំបង​នា​ពេល​កន្លង​ទៅ ។

​ជនសង្ស័យ​និង​វត្ថុតាង​នគរបាល​ស្រុក​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិ​វិធី​៕
(​រូបភាព​នគរបាល​ស្រុក ថ្មគោល​)By kosal

Filed in: ព័ត៌មានជាតិ