ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន​៦​វត្ត នៅ​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​នាំ​យក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន ០៦​វត្ត រួមមាន​៖ វត្ត​ជ​ធា​ច វត្ត​ត្រពាំង​ស្លា វត្ត​ដូង វត្ត​អង្គញ់ វត្ត​ឈើ​ទាល វត្ត​ពោធិ៍​សិរី (​ហៅ​ព្រៃ​កំភេន​) ស្ថិតក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។​

​ពិធី​ត្រូវបាន​រៀបចំឡើង​នៅ​វត្ត​ជ​ធា​ច នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ អមដំណើរ​ដោយ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​លោក​ហុង វិណុល ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង ព្រមទាំង​ក្រុម​ការងារ​ជាច្រើនរូប​ទៀត​។​

​លោកស្រី ម៉ែន សំអន ថ្លែង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​នោះដែរ លោកស្រី​ក៏​បាន​លើកឡើង​ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់តែ​មាន​ភាពរុងរឿង​ថ្កុំថ្កើន ឈាន​ទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញាត្តិ​។​

​លោកស្រី​ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវគោរព និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ខណៈពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​មួយ​នេះ​។ លោកស្រី​បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ​ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិភា​ពនូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ដែល​ត្រូវបាន​ប្រគេន ៦​វត្ត រួមមាន​៖ ទៀន​ព្រះវស្សា ១​គូរ ប្រេង ៣០​លីត្រ អង្ករ ៥០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ ១​កេស ស្ករ ស ១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មី​សួរ ១​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប អំបិល ១​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ៥០​កំប៉ុង ខ្ទឹម​ស ២​គីឡូក្រាម ថវិកា​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ