ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សត្វ​ពស់ថ្លាន់​ចំនួន​៤​ក្បាល​ដែល​មាន​ទម្ងន់ ១៥​គីឡូក្រាម ត្រូវបាន​ព្រលែង​នៅ​តំបន់​ភ្នំ​នាង​ក​ង្រី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) ៖​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់​លែង អមដំណើរ​ដោយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង រួមជាមួយ​នឹង​នាយរង​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អភិបាលរង​ស្រុក​ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ស្រុក នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ បាន​ដោះលែង​ពស់ថ្លាន់​ចំនួន​៤​ក្បាល​ដែល មាន ទម្ងន់ ១៥​គីឡូក្រាម​នៅ​ចំណុច​ភ្នំ​នាង​ក​ង្រី ស្រុក​កំពង់លែង​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​បញ្ជាក់​ឱ្យដឹងថា​៖ សត្វ​ពស់ថ្លាន់​ចំនួន ៤​ក្បាល​ដែល​មាន​ទម្ងន់ ១៥​គីឡូក្រាម​នេះ​គឺ​បានមកពី​ការចាប់​បង្ក្រាប​បទល្មើស​ស្វត្វ ព្រៃ​ធនធានធម្មជាតិ​ពី​ជនល្មើស ហើយ​ត្រូវបាន​លោក អ៊ិត សុធា ព្រះ​រា​អាជ្ញា​អម​តុ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ប្រគល់ឱ្យ​ក្រុម​ការងារ​ជំនាញ​ពាក់​ពន្ធ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​យកទៅ​ដោះលែង​វិញ ។​

​ជាមួយគ្នា​នោះ លោក សំ ចាន់ថន ក្នុងនាម​អាជ្ញាធរ​ស្រុក បាន​មានប្រសាសន៍​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ជិត​តំបន់ភ្នំ​នាង​ក​ង្រី​នោះ មេត្តា​ចូលរួម​ជួយ​ថែរក្សា​ការពារ​សត្វព្រៃ​ធម្មជាតិ​ទាំងអស់គ្នា ព្រោះ​នៅ​តំបន់​នោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​អនុក្រឹត្យ ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ហើយ នាពេលខាងមុខ តំបន់​នេះ​នឹង ក្លាយជា​តំបន់​ទេសចរណ៏​ដ៏​មាន​សក្តានុពល​សម្រាប់​យើងទាំងអស់គ្នា ៕

 

Filed in: ព័ត៌មានជាតិ