ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កែប មានបើកកិច្ចប្រជុំ​សាមញ្ញ​លើកទី​១៣ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប ប្រព្រឹត្ត ទៅ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ឹង ឆាយ អភិបាលខេត្ត​ស្ដីទី​។

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ អាណត្តិ ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត បាន​លើក​នូវ​របៀបវារៈ​ចំនួន​៧ ដើម្បី​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​គឺ​៖
១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​អង្គារ៍ ៥​កើត ខែ​ជេស្ឋ ឆ្នាំ ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ២៦ ខែ​ឧសភា ឆ្នាំ​២០២០​។​
២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្ដីសម្រេច ស្ដីពី ការកែសម្រួល​ប្រការ​១ នៃ​សេចក្ដីសម្រេច​លេខ​០៣៧/១៩ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ ២០១៩ របស់ រដ្ឋបាលខេត្ត ស្ដីពី ការ​បង្កេី​ត ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណ​:​កម្មា​ធិ​ការ សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ ទី​៣
៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្ដីសម្រេច ស្ដីពី ការកែសម្រួល​ប្រការ​១ នៃ​សេចក្ដីសម្រេច​លេខ​០៣៦/១៩ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ ២០១៩ របស់ រដ្ឋបាលខេត្ត ស្ដីពី ការ​បង្កើត ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណ​:​កម្មា​ធិ​ការ លទ្ធកម្ម របស់​រដ្ឋបាល​ខេត្ត កែប នៃ​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ ទី​៣
៤- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្ដីសម្រេច ស្ដីពី ការកែសម្រួល​ប្រការ​១ នៃ​សេចក្ដីសម្រេច​លេខ​០០៩/២០ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ ២០២០ របស់ រដ្ឋបាលខេត្ត ស្ដីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណ​:​កម្ម​ការរៀបចំ​គម្រោង​ខេត្ត​
៥-​សេចក្តីព្រាង​របាយការណ៍ ស្ដីពី សកម្មភាព សំខាន់ៗ ដែល បាន​អនុវត្ត ន៍​ដោយ​គណ​:​អភិបាល ខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​រដ្ឋបាល​ខេត្ត
៦-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ ២០២០ និង​ទិសដៅ​អនុវត្តន៍​ការងារ​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត
៧-​បញ្ហា​ផ្សេងៗ​។

​កិច្ចប្រជុំ​ខាងលើ​ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​ជំនាញ មន្ត្រី ទទួល បន្ទុក ព័ត៌មាន រដ្ឋបាល ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ