ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន និង​ធ្វើ​ការផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ទប់ស្កាត់​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​, លោក យស យុទ្ធី​, លោក ចាន់ គន្ថេ​ត និង​លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ អម​ដោយ​លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធាន​ផ្នែក​បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ការពារកូ​វីដ​១៩​។​

​ក្រុម​ការងារ​បាន​រៀបចំ​បែងចែក​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ជា​០៣​គោលដៅ ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៖ ១-​សួនច្បារ​មុខ​វត្ត​បទុម​វត្តី សង្កាត់​ចតុមុខ ២-​វេទិកា​មុខ​ព្រះបរមរាជវាំង សង្កាត់​ជ័យជំនះ ៣-​រមណីយដ្ឋាន​វត្តភ្នំ សង្កាត់​វត្តភ្នំ ដើម្បី​ចុះ​ទប់ស្កាត់ និង​ដោះស្រាយ​ចំពោះ​បញ្ហា​បាតុកម្ម កូដកម្ម ដោយ​សន្តិវិធី​។​

ជាមួយគ្នា​នេះ​ក្រុមការងារ ក៏​បាន​រៀបចំ​សណ្ដាប់ធ្នាប់ កាណូត​ទេសចរណ៍ និង​សណ្តាប់ធ្នាប់​តាម​សួនច្បារ​មាត់ទន្លេ ហាម​មិនឱ្យ​មាន​ការចត​ចាប់​ពី​ច្រាំងទន្លេ​មុខ​ព្រះបរមរាជវាំង រហូត​ដល់​ច្រាំងទន្លេ​សួន CDC​។​ ហើយ​បាន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​មានដូចជា មហាវិថី​ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ព្រះ​សុធារស ព្រះស៊ីសុវត្ថិ​, ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៥១ ៦១ និង​ចុះ​ត្រួតពិនិត្យ និង​កាយ​សំរាម​កកស្ទះ​តាម​មាត់​អណ្តូង​លូ ក្នុង​មូលដ្ឋាន​ខណ្ឌ ក្រោយ​ពេល​មេឃ​ភ្លៀង​៕

Filed in: ព័ត៌មានជាតិ